អង់គ្លេសធ្វើការស៊ើបអង្កេតលើបណ្តាញភេរវកម្មសង្ស័យពាក់ព័ន្ធនានា

Chia sẻ
(VOVWORLD) -នាថ្ងៃទី២៥ឧសភា មជ្ឈដ្ឋានមន្ត្រីអង់គ្លេសបានជូនដំណឹងថា កំពុងតាមប្រមាញ់ក្រុម សកម្មប្រយុទ្ធអ៊ីស្លាម ពាក់ព័ន្ធនឹងអង្គការភេរវករនៅលីបី ដែលជាប់សង្ស័យឈរនៅ ខាងក្រោយ ភេរវកម្មអត្តឃាតសម្លាប់មនុស្ស ២២នាក់ និងរបួសរាប់សិបនាក់នៅរង្គសាល Manchester Arena នៃទីក្រុង Manchester។ 
អង់គ្លេសធ្វើការស៊ើបអង្កេតលើបណ្តាញភេរវកម្មសង្ស័យពាក់ព័ន្ធនានា - ảnh 1 ប៉ូលីស្តអង់គ្លេសកំពុងយាមល្បាត (រូបថតៈ TTXVN)

ក្នុងថ្ងៃដដែល ប៉ូលីស្តប្រទេស នេះ ឲ្យដឹងថា បានរកឃើញ “វត្ថុគួរឲ្យសង្ស័យ” មួយចំនួន នៅក្នុងការចុះឆែក ឆេរលំនៅដ្ឋានមួយកន្លែងក្នុងទីរួមស្រុក Wigan ទីក្រុងManchester ផងដែរ។ មុន នោះ ប៉ូលីសអង់គ្លេសក៏បានចាប់ឃុំមុខសញ្ញាជាប់សង្ស័យនៅទីរួមស្រុកនេះ ជម្លៀស ប្រជាជន និងបញ្ចូនក្រុមដោះមីនទៅដល់កន្លែងកើតហេតុបន្ទាប់ពីរកឃើញ “វត្ថុ គួរឲ្យសង្ស័យ” មួយចំនួន៕

ster។ 

ប្រតិកម្មទៅវិញ