អង់គ្លេស៖ថ្នាក់ដឹកនាំនៃគណៈបក្សនានាខំប្រឹងប្រែងប្រជែងដណ្តើមបានសន្លឹកឆ្នោត

Chia sẻ
(VOVworld) – ថ្នាក់ដឹកនាំរបស់គណៈបក្សនយោបាយធំៗ
នៅអង់គ្លេសកំពុងខំប្រឹងប្រែងបំផុសយុទ្ធនាការប្រជែង
ដណ្តើមបានសន្លឹកឆ្នោតនៅនាទីចុងក្រោយសំដៅដណ្តើម
បាន លទ្ធផលខ្ពស់បំផុតក្នុងការបោះឆ្នោតសកល នាថ្ងៃទី ៧
 ឧសភា។
អង់គ្លេស៖ថ្នាក់ដឹកនាំនៃគណៈបក្សនានាខំប្រឹងប្រែងប្រជែងដណ្តើមបានសន្លឹកឆ្នោត - ảnh 1
អង់គ្លេស៖ថ្នាក់ដឹកនាំនៃគណៈបក្សនានាខំប្រឹងប្រែងប្រជែងដណ្តើមបានសន្លឹកឆ្នោត (Image: VNA)


(VOVworld) – ថ្នាក់ដឹកនាំរបស់គណៈបក្សនយោបាយធំៗនៅអង់គ្លេសកំពុងខំប្រឹង ប្រែងបំផុសយុទ្ធនាការប្រជែងដណ្តើមបានសន្លឹកឆ្នោតនៅនាទីចុងក្រោយសំដៅ
ដណ្តើមបាន លទ្ធផលខ្ពស់បំផុតក្នុងការបោះឆ្នោតសកល នាថ្ងៃទី ៧ ឧសភា។
នាថ្ងៃទី ៥ ឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron អ្នកដឹកនាំគណៈ
បក្សអភិរក្ស នៅដំណើការយុទ្ធនាការប្រជែងដណ្តើមបានសន្លឹកឆ្នោតរបស់ខ្លួនក្នុង
រយៈពេល ៣៦ ម៉ោងចុងក្រោយដោយមានក្តីសង្ឃឹមនឹងបញ្ជុះបណ្ចូលអ្នកបោះឆ្នោត
ដែលនៅស្ទាក់ស្ទើរ។ តាមការវិភាគបាបឲ្យដឹងថា៖ លោក Cameron អាចបន្តកាន់
អំណាចក្រោយការបោះឆ្នោតប្រសិនបើគណៈបក្សអភិរក្សទទួលបានអាសនៈចំនួន
២៩០ ក្នុងចំណោមអាសនៈចំនួន ៦៥០ និងបន្តសម្ព័ន្ធភាពជាមួយគណៈបក្សប្រជាធិប
តេយ្យសេរី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
អង់គ្លេស លោក George Osborne បានឲ្យដឹងថា៖ គណៈបក្សអភិរក្ស នឹងខំប្រឹង
ប្រែងដណ្តើមបានអាសនៈចំនួន ២៣ ចុងក្រោយ។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំគណៈបក្សការងារអង់គ្លេស លោក Ed Miliband ប្រមូលផ្តុំទៅលើ
សេវ៉ាកម្មសុខភិបាលសាធារណៈ (NHS)។តាមលទ្ធផលនៃការស្ទង់មតិបានឲ្យ
ដឹងថា៖គិតដល់ពេលនេះគណៈបក្សអភិរក្សនិងគណៈបក្សពលកម្មមានលទ្ធភាព
ជាច្រើនដណ្តើមបាន អាសនៈដូចគ្នា៕

ប្រតិកម្មទៅវិញ