អង់គ្លេសជឿជាក់ថា ខ្លួននឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោយ Brexit ជាមួយសហភាពអឺរ៉ុបជាពុំខាន

Chia sẻ
(VOVWORLD) - អង់គ្លេសជឿជាក់ថា ប្រទេសខ្លួននិងសហភាពអឺរ៉ុប (EU) នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោយ Brexit ជាពុំខាន។ 

ថ្លែងមតិជាមួយសារព័ត៌មាននៅអៀរឡង់ខាងជើង នាថ្ងៃទី ៧ សីហា ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីអង់គ្លេស លោក Michael Gove ដែលជាមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលអង់គ្លេសទទួលបន្ទុកឃ្លាំមើលការចរចាស្តីពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) បានសង្កត់ធ្ងន់ថា ភាពជាក់ស្តែងនោះបង្ហាញថា ភាគីទាំងពីរកំពុងទទួលបានវឌ្ឍនភាពក្នុងការចរចា។ ហេតុដូច្នេះ លោកមានហេតុផលជឿជាក់ថា ការចរចានឹងទទួលបានជោគជ័យ។

មន្រ្តីអង់គ្លេសរូបនេះ បានអះអាងថា ទំនាក់ទំនងដែលទីក្រុងឡុងដ៍រក្សាជាមួយប៊្រុចសែល ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃសុច្ឆន្ទៈ ភាពជាក់ស្តែងនិងការយល់ដឹង។ លោកបានសង្កត់ធ្ងន់អំពីយថាទស្សន៍ ឈានដល់កិច្ចព្រមព្រៀងមួយ (ជាមួយសហភាពអឺរ៉ុប) ថ្វីត្បិតតែ នៅមានការងារជាច្រើនត្រូវធ្វើក៏ដោយ។

យោងតាមផែនការនេះ មន្រ្តីអង់គ្លេសនិង EU នឹងបន្តកិច្ចពិភាក្សាពាណិជ្ជកម្មរហូតដល់ថ្ងៃទី ២ ខែតុលា មុនពេលបើកកិច្ចប្រជុំកំពូលអឺរ៉ុប ដែលជាកន្លែងមេដឹកនាំអឺរ៉ុបសង្ឃឹមថា នឹងអាចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ