ទិដ្ឋភាពនៃពិធីចុះហត្ថលេខានៅប្រទេសនូវែលសេឡង់។
រូបថត៖ ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម |
បន្ទាប់ពីពិធីចុះហត្ថលេខានេះ រដ្ឋាភិបាលចក្រភពអង់គ្លេសនឹងអនុវត្តន៍ជំហានចាំបាច់ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ដូច្នេះ ចក្រភពអង់គ្លេសគឺជាសមាជិកអឺរ៉ុបដំបូងគេ និងជាសមាជិកថ្មីដំបូង ចាប់តាំងពីកិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៨។ ការចូលរួមរបស់ចក្រភពអង់គ្លេសនឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្លុកពី ១២% ទៅ ១៥% នៃ GDP សកល ឬស្មើនឹង ១៥.៧០០ ពាន់លានដុល្លាអាមេរិក។
ជាផ្នែកមួយនៃ CPTPP មានន័យថា ជាង ៩៩% នៃទំនិញនាំចេញបច្ចុប្បន្នរបស់ចក្រភពអង់គ្លេសទៅកាន់បណ្តាប្រទេសសមាជិក CPTPP ដទៃទៀត នឹងមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានកម្រិតពន្ធសូន្យ។ កិច្ចព្រមព្រៀងនាំមកនូវឱកាសថ្មីសម្រាប់សហគ្រាសអង់គ្លេស រួមចំណែកជំរុញកំណើនពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងប្រទេសជាសមាជិកនានា ក្នុងនោះមានវៀតណាមផង។ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Iain Frew បានចាត់ទុកថា៖
“ប្រការនេះនឹងជំរុញយ៉ាងខ្លាំងក្លានូវពាណិជ្ជកម្មរវាងវៀតណាម និងអង់គ្លេស។ CPTPP នឹងជួយសហគ្រាសនៃប្រទេសទាំងពីរធ្វើពាណិជ្ជកម្មកាន់តែងាយស្រួល។ រួមគ្នា យើងនឹងជួយបង្កើតគោលការណ៍ពាណិជ្ជកម្មដ៏ជឿនលឿនសម្រាប់អនាគត។ ប្រការនេះបង្ហាញពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងចក្រភពអង់គ្លេស និងវៀតណាម។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការជួយគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលវៀតណាមក្នុងដំណើរការដែលអង់គ្លេសចូលជាសមាជិក CPTPP។ អង់គ្លេសនិងវៀតណាមនឹងប្រកៀកស្មាគ្នាដើម្បីកសាងអនាគត”៕