អង់គ្លេសចង់ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយមួយជាមួយ EU |
(VOVworld) – នាថ្ងៃទី ២០ មករា កាសែតអាល្លឺម៉ង់ Bild បានផ្សាយបទសន្ទរកថារបស់ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដែលបានឲ្យដឹងថា៖ ក្រុងឡុងមានបំណង ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយមួយជាមួយសហភាពអឺរ៉ុប (EU) រួមជា មួយសន្ធិសញ្ញាការពារជាតិបន្ទាប់ពីប្រទេសនេះចាកចេញពីប្លុក។ លោកស្រី Theresa Mayបានអះអាងថា៖ រដ្ឋាភិបាលអង់គ្លេសមិនចង់រងចាំដល់ពេលណាមានឱកាសងាយស្រួលបំផុតទើបជំរុញការចរចាជាមួយ EU ទេ។ ក្រៅពីនោះ ក្រុងឡុងដ៏មានគោលបំណងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជមានទ្រង់ទ្រាយបើកទូលាយថែមទៀតបើប្រៀបនឹងបណ្ដាកិច្ចព្រមព្រៀងដែល EU ចុះហត្ថលេខាជាមួយកាណាដានិងន័រវ៉ែក។ ដោយសារ អង់គ្លេស កំពុងចរចាក្នុងឋានៈផ្សេងបើប្រៀបនឹងប្រទេសនេះ៕