អង់គ្លេស៖ អំពើហឹង្សាបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដោយកាំបិតនៅ Southport

Chia sẻ
(VOVWORLD) - បាតុកម្មហិង្សាបានផ្ទុះឡើងនៅទីរួមស្រុក Southport កាលនៃពីយប់ថ្ងៃទី ៣០ ខែកក្កដា (ម៉ោងក្នុងស្រុក) នៅពេលដែលក្រុមបាតុកររាប់រយនាក់បានប៉ះទង្គិចជាមួយប៉ូលិស បន្ទាប់ពីការវាយប្រហារដោយកាំបិតដែលបានសម្លាប់កុមារី ៣ នាក់កាលថ្ងៃទី ២៩ កក្កដា។

ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅវិហារឥស្លាមមួយ បានគប់ដុំឥដ្ឋ ថ្ម និងកាំជ្រួចដាក់លើកម្លាំងប៉ូលីស នៅពេលដែលមានពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គម ដោយចោទប្រកាន់កម្លាំងប៉ូលីសថា មិនរាយការណ៍យ៉ាងពិតប្រាកដអំពីសាវតានិងគោលគំនិតរបស់ជនសង្ស័យ។ រថយន្តប៉ូលិសមួយគ្រឿងត្រូវបានដុតបំផ្លាញ ខណៈដែលមន្ត្រីប៉ូលិសជាច្រើននាក់រងរបួស។

អង់គ្លេស៖ អំពើហឹង្សាបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដោយកាំបិតនៅ Southport - ảnh 1ប៉ូលិសបានបិទកន្លែងកើតហេតុនៃការវាយប្រហារដោយកាំបិតនៅ Southport ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ រូបថត៖ Sky News/TTXVN

អំពើហឹង្សាបានផ្ទុះឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Yvette Cooper បានព្រមានពីការញុះញង់ឱ្យមានការបែកបាក់គ្នា បន្ទាប់ពីការលេចឡើងនៃពាក្សចរចាមអារ៉ាមជាច្រើននៅលើបណ្តាញសង្គមអំពីអត្តសញ្ញាណរបស់ជនសង្ស័យ និងហេតុផលនៅពីក្រោយការវាយប្រហារ។ នៅក្នុងសេចក្តីប្រកាសដែលបានផ្ញើកាន់សភាតំនាងរាស្ត្រ លោកស្រី Cooper បានឲ្យដឹងថា អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសោកនាដកម្មនេះ ធ្វើឲ្យចុះច្សោយការស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលកំពុងបន្ត ហើយខ្វះខាតការគោរពចំពោះក្រុមគ្រួសារជនរងគ្រោះ។

ការវាយប្រហារដោយកាំបិត បានកើតឡើងនៅថ្ងៃទី ២៩ កក្កដា នៅពេលដែលពួកជ្រុលនិយមម្នាក់បានវាយប្រហារលើថ្នាក់រៀនយូហ្គានិងរាំសម្រាប់កុមារ។ កុមារីពីរនាក់អាយុ ៦ និង ៧ ឆ្នាំបានស្លាប់នៅក្នុងការវាយប្រហារនេះ ខណៈដែលកុមារីម្នាក់ទៀតអាយុ ៩ ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យនាថ្ងៃទី ៣០ កក្កដា៕

ប្រតិកម្មទៅវិញ