ប្រធានក្រុមអ្នកចរចា Brexit នៃប្រទេសអង់គ្លេស លោក David Frost (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ២៥ ខែមិថុនា ប្រធានក្រុមអ្នកចរចា Brexit នៃប្រទេសអង់គ្លេស លោក David Frost បានឲ្យដឹងថាអង់គ្លេសនឹងមិនយល់ព្រមរាល់សំណើរណាមួយពីសហភាពអឺរ៉ុប (EU) ស្តីពីការអនុញ្ញាតឲ្យប្លុកនេះមានសិទ្ធិក្នុងការផ្លាស់ប្តូរកំរិតពន្ធនៅពេលដែលទីក្រុង ឡុងដ៍មានការផ្លាស់ប្តូរអំពីច្បាប់ ក្រោយ ពីចាកចេញពីសហគមន៍អឺរ៉ុប ឬហៅកាត់ថា Brexit ។
អង់គ្លេសនិង EU បានបង្កើនការចរចារគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីមួយ ដោយជំនួសឲ្យទំនាក់ទំនងដែលបានផ្លាសប្តូររវាងភាគីទាំងពីរដោយ Brexit ។ ទោះបីជានៅសល់តែប៉ុន្មានខែទៀត គឺភាគីទាំងពីរនឹងបញ្ចប់ រយៈពេលអន្តរកាលក៏ដោយក៏ដោយ ប៉ុន្តែទំនាក់ទំនងទាំងអស់រវាងអង់គ្លេសនិងសហភាពអឺរ៉ុបនឹងត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋានថ្មីទាំងស្រុង ប៉ុន្តែការខ្វែងគំនិតគ្នាក្នុងការចរចារវាងភាគីទាំងពីរនៅតែមានបញ្ហាច្រើនទៀតផង៕