អង់គ្លេលលើកសំណើររៀបចំកិច្ចប្រជុំ COP-26 នាខែវិច្ឆិកាឆ្នាំ ២០២១

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ ឧសភា រដ្ឋាភិបាលអង់គ្លេសបានផ្ញើសារលិខិតទៅកាន់អង្គការសហប្រជាជាតិ ដើម្បីស្នើសុំទទួលរៀបចំកិច្ចប្រជុំកំពូលស្ដីពី អាកាសធាតុ(COP-26) ដែលនឹងប្រប្រឹត្តិទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ខែ វិច្ឆិកាឆ្នាំ ២០២១ ជំនួសឲ្យពេលវេលាដែលបានគ្រោងទុកគឺនាខេវិច្ឆិកា ឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត COVID-19 ។
អង់គ្លេលលើកសំណើររៀបចំកិច្ចប្រជុំ COP-26 នាខែវិច្ឆិកាឆ្នាំ ២០២១ - ảnh 1 ទិដ្ឋភាពកិច្ចប្រជុំកំពូលស្ដីពី អាកាសធាតុ  (រូបថត៖ VNA)

ប្រសិនបើត្រូវបានប្រព្រឹត្តិទៅនោះ COP-26 នឹងជាកិច្ចប្រជុំធំបំផុតមិនធ្លាប់មាននៅអង់គ្លេស ដែលក្នុងនោះ មេដឹកនាំរាប់រយនាក់នៅលើពិភព លោកនឹងនាំចេញការសន្យាថ្មីៗ ដោយផ្អែកលើការសន្យាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងការធ្វើសកម្មភាព ដើម្បីទប់ស្កាត់ស្ថានភាពអាកាសធាតុឡើងកំដៅលើភពផែនដី ។

ទោះយ៉ាងណាក៏ដោយ ភាគីអង់គ្លេសនៅតែមិនទាន់អះអាងថា តើកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដូចការគ្រោងទុកនៅទីក្រុង Glasgow (ស្កុតឡែន) ដែររឺអត់ ក៏ដូចជាថា តើកិច្ចប្រជុំនេះនឹងធ្វើឲ្យផែនការរៀបចំកិច្ចប្រជុំជាបន្ត (COP-27) នៅអាហ្វ្រិកខាងត្បូងនាចុងឆ្នាំ ២០២១ ត្រូវពន្យារពេលដែរ ឬអត់។ យោងតាមរដ្ឋាភិបាលអង់គ្លេស រាល់សេចក្តីសម្រេចចិត្តទាក់ទងនឹងពេលវេលារៀបចំកិច្ចប្រជុំនេះគឺអាស្រ័យលើទីភ្នាក់ងារទទួលបន្ទុកបញ្ហាអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ ទីភ្នាក់ងារនេះនឹងបើកិច្ចប្រជុំនាថ្ងៃទី ២៨ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីសំណើរបស់ចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ