អង្គភាពអាជីវកម្មអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះបរិយាកាសធុរកិច្ចរបស់វៀតណាម

Chia sẻ
(VOVWORLD) - នៅវៀតណាម (EuroCham) បានប្រកាសសន្ទស្សន៍បរិយាកាសធុរកិច្ច EuroCham ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ (Business Climate Index - BCI) ដែលឈានដល់ ១៨,៣ ពិន្ទុភាគរយ។ 
អង្គភាពអាជីវកម្មអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះបរិយាកាសធុរកិច្ចរបស់វៀតណាម - ảnh 1លោក Alain Cany ប្រធាន EuroCham ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន (រូបថត៖ Tran Viet/TTXVN

នេះគឺជាការកើនឡើងបន្តិចបន្តួច ប៉ុន្តែគួរជាទីលើកទឹកចិត្ត ពីកម្រិតទាបបំផុត គឺ ១៥ពិន្ទុភាគរយ ដែលបានកត់ត្រាក្នុងអំឡុងពេលដ៏លំបាកបំផុតនៃការផ្ទុះឡើងជំងឺកូវីដ ១៩ លើកទីបួនកាលពីខែកញ្ញា ឆ្នាំ ២០២១។ យោងតាម EuroCham សន្ទស្សន៍ BCI ដែលទើបចេញថ្មីបានកត់ត្រាការកែលម្អនៅក្នុងយថាទស្សន៍នៃសេដ្ឋកិច្ចរបស់វៀតណាម។

ថ្នាក់ដឹកនាំធុរកិច្ចនិងវិនិយោគិនអឺរ៉ុបដែលចូលរួមក្នុងការស្ទាបស្ទង់សន្ទស្សន៍ BCI បានបង្ហាញសុទិដ្ឋិនិយមបន្ថែមទៀត អំពីបរិយាកាសធុរកិច្ចរបស់វៀតណាម បន្ទាប់ពីបញ្ចប់ការរក្សាគម្លាតសង្គម ដែលជាការចាប់ផ្តើមនៃដំណាក់កាល “ធម្មាតាថ្មី” ជាពិសេសក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគ។ តាមនោះ ជិតពាក់កណ្តាលនៃអ្នកដឹកនាំធុរកិច្ចនិងវិនិយោគិនអឺរ៉ុបដែលបានស្ទង់ មតិព្យាករណ៍ថា យថាទស្សន៍វិស័យសេដ្ឋកិច្ចរបស់វៀតណាមនឹងមានស្ថិរភាពហើយប្រសើរឡើងនៅក្នុងត្រីមាសបន្ទាប់។ ក្នុងនោះ សមាមាត្រនៃសហគ្រាសដែលគ្រោងនឹងរក្សាឬបង្កើនដើមទុនវិនិយោគក្នុងត្រីមាសទី៤ ឆ្នាំ២០២១ សម្រេចបាន ៦៩% ជាមួយនឹងការព្យាករណ៍ប្រាក់ចំណូលនឹងកើនឡើងផងដែរ។

លោក Alain Cany ប្រធាន EuroCham បាននិយាយថា ទោះបីជា BCI នៅតែស្ថិតក្នុងកម្រិតទាបក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា BCI មាននិន្នាការក្នុងទិសដៅវិជ្ជមាន។ សុទិដ្ឋិ និយមរបស់មេដឹកនាំធុរកិច្ចអឺរ៉ុប និងអ្នកវិនិយោគនឹងបន្តកើនឡើង នៅពេលដែលក្រុមហ៊ុនកាន់តែច្រើនត្រឡប់ទៅប្រតិបត្តិការធម្មតាវិញ ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់ក៏កើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ