អង្គភាពអាជីវកម្មធំៗរបស់អ៊ីតាលីស្វែងយល់ឱកាសសហប្រតិបតិ្តការនៅវៀតណាម

Chia sẻ

(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា នៅរដ្ឋធានីហាណូយ
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បាន
ទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេស
និងសហប្រតិបតិ្តការអន្តរជាតិអ៊ីតាលីលោក BeneDetto
Dela Vedova និងគណៈប្រតិភូអង្គភាពអាជីវកម្មអ៊ីតាលី ដែលកំពុងបំពេញទស្សនកិច្ចការ ងារ
នៅវៀតណាម។

(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Vu Van Ninh បានទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសនិង
សហប្រតិបតិ្តការអន្តរជាតិអ៊ីតាលីលោក BeneDetto Dela Vedova និងគណៈប្រតិភូ
អង្គភាពអាជីវកម្មអ៊ីតាលី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Vu Van Ninh បានអះអាងថា វៀតណាមនិងអ៊ីតាលីត្រូវជំរុញកិច្ចសហប្រតិ
បតិ្តការលើវិស័យអភិវឌ្ឍន៍បណ្ដាប្រភពថាមពលក៏កើតមានឡើង និងថាមពល
ជំនួស ជាវិស័យដែលអ៊ីតាលីមានបទពិសោធន៍។លោក Vu Van Ninh ក៏បានស្នើរឲ្យ
រដ្ឋាភិបាលអ៊ីតាលីបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មមានសក្ដានុភាព
នៃប្រទេសនេះ សហប្រតិបតិ្តការវិនិយោគក្នុងគម្រោងការណ៍ប្រេងឧស្ម័ននានា ព្រម
ទាំងមានគោលបំណងថា អ៊ីតាលីបន្តរៀបចំនិងលើកទឹកចិត្តជូនក្រុមអង្គភាពអាជី
វកម្មទៅស្រាវជ្រាវទីផ្សារ និងស្វែងរកដៃគូនៅវៀតណាមផងដែរ។

អង្គភាពអាជីវកម្មធំៗរបស់អ៊ីតាលីស្វែងយល់ឱកាសសហប្រតិបតិ្តការនៅវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ទទួលជួបសន្ទនាជាមួយ
អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិអ៊ីតាលីលោក BeneDetto Dela Vedova


នាថ្ងៃដដែល សភាពាណិជ្ជកម្មអ៊ីតាលីប្រចាំនៅវៀតណាមបានរៀបចំវេទិការសេដ្ឋ
កិច្ចអ៊ីតាលី-វៀតណាម។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហ
ប្រតិបតិ្តការអន្តរជាតិអ៊ីតាលីលោក BeneDetto Dela Vedova បានទទួលស្គាល់ការខំ
ប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្កលក្ខណៈងាយស្រួលសំរាប់អង្គ
ភាពអាជីវកម្មអ៊ីតាលីវិនិយោគទុនចូលវៀតណាម។
“វៀតណាមកំពុងនៅក្នុងដំណើរការផ្ទេប្ដូរធំៗ ដោយទទួលបានកំណើនគួឲ្យចាប់
អារម្មណ៍និងស្ថិរភាព ប្រភពទុនវិនិយោគពីបរទេសកាន់តែកើនពី១ថ្ងៃទៅ១ថ្ងៃ។គោលនយោបាយទាក់ទាញវិនិយោគរបស់រដ្ឋាភិបាលវៀតណាមកំពុងបង្កើតបរិ
យាកាសអាជីវកម្មដ៏ងាយស្រួលណាស់។ទីផ្សារវៀតណាមមានបរិមាណអតិថិជន
ជាច្រើនកុះករ ហេយនេះហើយយើងខ្ញុំសង្ឃឹមថា នឹងនាំបច្ចេកវិទ្យាខ្ពស់និងមុខ
ទំនិញមានគុណភាពអឺរ៉ុបចូលក្នុងទីផ្សារវៀតណាម។ទន្ទឹមនឹងនោះ យើងខ្ញុំនឹង
បង្កើនការចែករំលែកបទពិសោធន៍របស់អ៊ីតាលីសំរាប់អង្គភាពអាជីវកម្មវៀតណាម រួមចំណែកជំរុញទំនាក់ទំនងដែលភាគីទាំង២មានផលប្រយោជន៍ដូចគ្នា”។
រីឯខាងវៀតណាម អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក ​Dang Huy Dong
បានឲ្យដឹងថា៖

អង្គភាពអាជីវកម្មធំៗរបស់អ៊ីតាលីស្វែងយល់ឱកាសសហប្រតិបតិ្តការនៅវៀតណាម - ảnh 2
វេទិកាសេដ្ឋកិច្ចវៀតណាម-អ៊ីតាលី (រូបថត៖vccinews.vn)


“រដ្ឋាភិបាលវៀតណាមសន្យាថា នឹងផ្ដល់ការជួយឧបត្ថម្ភដ៏សកម្មនិងប្រកបដោយ
ប្រសិទ្ធភាព។ទី១គឺ អង្គភាពអាជីវកម្មបរទេស ជាពិសេសគឺអង្គភាពអាជីវកម្មអ៊ីតា
លីនឹងត្រូវបានផ្ដល់ព័ត៏មានអំពីច្បាប់ គោលនយោបាយសេដ្ឋកិច្ចសង្គម បែបបទ
វិនិយោគនៅវៀតណាម ក៏ដូចជាព័ត៏មានអំពីទីផ្សាររបស់វិស័យ ផ្នែកនិមួយៗដែល
អង្គភាពអាជីវកម្មគ្រោងវិនិយោគួទុនផដែរ។ទី២គឺ អង្គភាពអាជីវកម្មនឹងទទួល
បានគោលនយោបាយអនុគ្រោះវិនិយោគប្រកួតប្រជែង បើប្រៀបធៀបនឹងប្រ
ទេសផ្សេងៗនៅក្នុងតំបន់។ទី៣គឺ យើងខ្ញុំនឹងប្រកៀកស្មាជាមួយអង្គភាពអាជី
វកម្មក្នុងការដោះស្រាយរាល់ការលំបាក់ ជំពាក់ជំពិនក្នុងដំណើរការវិនិយោគទុន
នៅវៀតណាម”៕

ប្រតិកម្មទៅវិញ