អង្គភាពអាជីវកម្មជាង៣៧៥ពាន់អង្គភាពជាមួយនិយោជិកជាង១១,២លាននាក់ទទួលបានជំនួយឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ៦៨

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ននេះ ផ្នែកធានារ៉ាប់រងសង្គមវៀតណាមបានអនុវត្តន៍រួចរាល់គោលនយោបាយកាត់បន្ថយការបង់ថ្លៃជា ០% ចូលក្នុងមូលនិធិធានារ៉ាប់រងគ្រោះថ្នាក់ពលកម្ម ជម្ងឺវិជ្ជាជីវៈ។
អង្គភាពអាជីវកម្មជាង៣៧៥ពាន់អង្គភាពជាមួយនិយោជិកជាង១១,២លាននាក់ទទួលបានជំនួយឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ៦៨ - ảnh 1ធានារ៉ាប់រងសង្គមទីក្រុងហាណូយចាប់ផ្ដើមអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភសម្រាប់និយោជិក។ (រូបថត៖ hanoimoi.com.vn)
បើតាមធានារ៉ាប់រងសង្គមវៀតណាមឲ្យដឹងថា មានអង្គភាពអាជីវកម្មចំនួនជាង៣៧៥ពាន់អង្គភាពជាមួយនឹងនិយោជិកជាង១១,២លាននាក់ ទទួលបានជំនួយឧបត្ថម្ភពីគោលនយោបាយកាត់បន្ថយការបង់ថ្លៃចូលមូលនិធិធានារ៉ាប់រងគ្រោះថ្នាក់ពលកម្ម និងជម្ងឺវិជ្ជាជីវៈ តាមសេចក្ដីសម្រេចចិត្តលេខ៦៨របស់រដ្ឋាភិបាល ស្ដីពីគោលនយោបាយមួយចំនួនសម្រាប់ជួយឧបត្ថម្ភនិយោជិកនិងនិយោជកដែលជួបការលំបាកដោយជម្ងឺរាតត្បាតកូវីដ ១៩។
បន្ទាប់ពីទទួលបានការបញ្ជាណែនាំពីធានារ៉ាប់រងសង្គមវៀតណាម ស្ថាប័នធានារ៉ាប់រងសង្គមគ្រប់ជាន់ថ្នាក់បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា ដើម្បីចេញផ្សាយផែនការឬឯកសារណែនាំការអនុវត្ត។
នាបច្ចុប្បន្ននេះ ផ្នែកធានារ៉ាប់រងសង្គមវៀតណាមបានអនុវត្តន៍រួចរាល់គោលនយោបាយកាត់បន្ថយការបង់ថ្លៃជា ០% ចូលក្នុងមូលនិធិធានារ៉ាប់រងគ្រោះថ្នាក់ពលកម្ម ជម្ងឺវិជ្ជាជីវៈ តាមនោះជួយអង្គភាពអាជីវកម្មមាន វិធានការនិងលក្ខណៈបន្ថែមដើម្បីជំនះពុះពារលើការលំបាកដោយម្ចាស់ការ ជួយឧបត្ថម្ភនិយោជិកបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ