អង្គភាពអាជីវកម្មកៅស៊ូវៀតណាមធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពនៅកម្ពុជា

Chia sẻ
(VOVworld) - នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តី យឹម
 ឆៃលី បានវាយតំលៃខ្ពស់ចំពោះ គំរោងការណ៍ដាំកៅ
ស៊ូរបស់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា ដោយបានរួម
ចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារធ្វើ
សំរាប់ប្រជាពលរដ្ឋនៅតំបន់។
អង្គភាពអាជីវកម្មកៅស៊ូវៀតណាមធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពនៅកម្ពុជា - ảnh 1
ពិធីកាត់ខ្សែបូរបើកសម្ពោធរោងចក្រកែឆ្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន Tan Bien កំពង់ធំ (រូបថត៖Vietnamplus)

(VOVworld) - នាព្រឹកថ្ងៃទី២៦ សីហា នៅខេត្តកំពង់ធំ ឧបនាយករដ្ឋមន្រ្តីកម្ពុជា
លោក យឹម ឆៃលី និងរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក
Cao Duc Phat បានធ្វើសហអធិបតីពិធីជៀរជ័រកៅស៊ូលើកដំបូងនិងកាត់ ខ្សែបូរបើក
សម្ពោធរោងចក្រកែឆ្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន Tan Bien កំពង់ធំ ដែលជាក្រុមហ៊ុន
សមាជិកនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមនៅ កម្ពុជា។នៅទីនេះ
លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានវាយតំលៃខ្ពស់ចំពោះ គំរោងការណ៍ដាំ
កៅស៊ូរបស់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា ដោយបានរួមចំណែក ជំរុញការអភិ
វឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារធ្វើសំរាប់ប្រជាពលរដ្ឋនៅតំបន់។ រីឯរដ្ឋមន្រ្តី Cao
Duc Phat បានអះអាងជាថ្មីម្ដងទៀតថា រដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់
ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការលើគ្រប់វិស័យ
ជាមួយកម្ពុជា ក្នុងនោះមានវិស័យកសិកម្មផង៕

ប្រតិកម្មទៅវិញ