យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា នៅថ្ងៃទី៦ ខែមករា បណ្ដា អង្គភាពដំបូងរបស់ប្រទេសនេះ ចំណុះកងកម្លាំងរក្សាសន្តិភាពរួមនៃអង្គការសន្ធិសញ្ញា សន្តិសុខរួម (CSTO) បានទៅកាន់កាហ្សាក់ស្ថាន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បានគូស បញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាពរបស់ CSTO ត្រូវបានដាក់ពង្រាយទៅកាន់ សាធារណៈរដ្ឋកាហ្សាក់ស្ថានក្នុងរយៈពេលជាក់ស្ដែងមួយ ដើម្បីស្ដារស្ថិរភាពនិង ប្រក្រតីភាពស្ថានការណ៍ឡើងវិញ។ ភារកិច្ចស្នូលរបស់ពួកគេ គឺការពារមូលដ្ឋាន សំខាន់ៗ មូលដ្ឋានយោធានិងជួយគាំទ្រកម្លាំងប្រតិបត្តិច្បាប់ សំដៅបង្កើតសណ្ដាប់ ធ្នាប់ឡើងវិញ៕