អង្គប្រជុំអន្តរជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំនេះ អង្គប្រជុំអន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ថា វៀតណាមបំពេញបានល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០។ 
អង្គប្រជុំអន្តរជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ - ảnh 1  លោកស្រី Caitlin Wiesen ប្រធានស្ថានបេសកកម្មនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម (រូបថត៖ VNA)

វាយតម្លៃថាប្រទេសវៀតណាមបានធ្វើបានល្អក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ លោកស្រី Caitlin Wiesen ប្រធានស្ថានបេសកកម្មនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានលក្ខណៈច្នៃប្រឌិតយ៉ាងខ្ពស់ ហើយនាំមកនូវស្មារតីសហប្រតិបត្តិការនិងសាមគ្គីភាព ដោយបញ្ជាក់ភាពសម្បូរបែបក្នុង អត្តសញ្ញាណវប្បធម៌របស់បណ្តាប្រទេសសមាជិកអាស៊ាន។

អបអរសាទរប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក៏ដូចជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោកស្រី Elsbeth Akkerman បានមានអះអាងថាប្រទេសវៀតណាមទទួលតំណែងជាប្រធានអាស៊ានក្នុងបរិបទដ៏សែនស្មុគស្មាញ។

ប៉ុន្តែវៀតណាមបានជំនះពុះពារលើការលំបាកនិងបញ្ហាប្រឈមនានា ព្រមទាំងបំពេញបានល្អនូវការងារត្រៀមរៀបចំកិច្ចប្រជុំនេះ ក៏ដូចជាមានភាពបត់បែនក្នុងការផ្លាស់ប្តូរជំនួបទាំងនេះពីទម្រង់ជួបគ្នាដោយផ្ទាល់ ទៅជាប្រព្រឹត្តិតាមរយៈប្រព័ន្ធវីដេអូវិញ។ នេះពិតជាសមិទ្ធិផលដ៏អស្ចារ្យ ដែលសក្តិសមនឹងការទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ មិនត្រឹមតែពីអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីសហភាពអឺរ៉ុប ក្នុងនោះរួមមានប្រទេសហូឡង់ផងដែរ៕

ប្រតិកម្មទៅវិញ