អង្គជំនុំជំរះបណ្ដាជនជាប់សង្ស័យក្នុងការធ្លាក់យន្តហោះ MH17 |
(VOVworld) – អង្គជំនុំជំរះបណ្ដាជនសង្ស័យដែលទទួលខុសត្រូវក្នុងការបាញ់ ធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នាឆ្នាំ ២០១៤ នឹងប្រព្រឹត្តទៅនៅហូឡង់។ ក្នុងសេចក្តីជូនដំណឹង នាថ្ងៃទី ៥ កក្កដារដ្ឋមន្ត្រីចរាចរម៉ាឡេស៊ី លោក Liow Tiong Lai បានឲ្យដឹងថា៖ បណ្ដាដៃគូក្នុង ក្រុមធ្វើការស៊ើបអង្គេតរួមរួមមាន ម៉ាឡេស៊ី ហូឡង់ បែលហ្ស៊ីប អ៊ុយក្រែននិង អ៊ូស្រ្តាលី បានឯកភាពថា៖ ការផ្តន្ទាទោសនៅហូឡង់គឺជាដំណើរប្រកបដោយ ប្រសិទ្ធភាពមួយសំដៅធានាឲ្យបានការពន្យល់ការទទួលខុសត្រូវឲ្យសមស្របនឹង បទដ្ឋានអន្តរជាតិ។ អង្គជំនុំជំរះនឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌបែបបទគត្តិយុត្តិព្រហ្ម ទ័ណ្ឌរបស់ហូឡង់។ តាមរដ្ឋមន្ត្រីចរាចរម៉ាឡេស៊ី លោក Liow បានឲ្យដឹងថា៖ ស្ថាប័នធ្វើការស៊ើបអង្គេតបន្តសហប្រតិបត្តិការក្នុងដំណាក់កាលផ្តន្ទាទោស៕