រូបផាព៖ VOV |
នៅក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពថ្មីបំផុតស្តីពីម៉ាក្រូសេដ្ឋកិច្ចវៀតណាម ធនាគារ HSBC ទើបបានប្រកាស បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០២២នេះ ពីកំរិត ៦,៦% រហូតដល់ ៦,៩% ដែលមានសមត្ថភាពនាំមុខគេក្នុងតំបន់អាស៊ានទាំងមូល។ ក្រុមអ្នកស្រាវជ្រាវរបស់ HSBC បានវាយតម្លៃថា អត្រាកំណើនរបស់វៀតណាមក្នុងត្រីមាសទីពីរគឺ៧,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ពិតជាគួរឱ្យកត់សម្គាល់ណាស ដែលលើសពីការព្យាករណ៍ ៥,៩% នៃអង្គការស្រាវជ្រាវដែលបានដាក់ចេញពីមុន។
ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារ UOB ក៏បានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំនេះពីកំរិត ៦,៥% ឡើងដល់ ៧%។ ធនាគារវិនិយោគ Maybank ក៏បានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមពីកំរិត ៥,៨% ឡើងដល់ ៦,៩% ក្រោយពីលទ្ធផលវិជ្ជមានក្នុងរយៈពេល ៦ ខែដើមឆ្នាំផងដែរ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទើបបានចេញផ្សាយរបាយការណ៍ស្តីពីសេដ្ឋកិច្ចវៀតណាម ហើយព្យាករណ៍ថា GDP នឹងកើនឡើង ៦% និងអតិផរណា ៣,៩% ក្នុងឆ្នាំ២០២។ នៅក្នុងរបាយការណ៍នេះ IMF ក៏បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺកូវិដ-១៩។ យុទ្ធនាការចាក់វ៉ាក់សាំងដ៏គួរឱ្យចាប់អារម្មណ៍ បានជួយសម្រួលដល់ការផ្លាស់ប្តូរពី Zero Covid ទៅជាការ រៀនរស់ជាមួយជំងឺរាតត្បាត។ គោលនយោបាយជួឧបត្ថម្ភក៏បានបន្ធូរបន្ថយផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ផងដែរ ហើយរដ្ឋាភិបាលបានទទួលជោគជ័យក្នុងការរក្សាស្ថិរភាពសារពើពន្ធ៕