អង្គការសហប្រតិបត្តិការក្រុងសៀងហៃបានទទួលស្គាល់អ៊ីរ៉ង់ជាសមាជិកពេញសិទ្ធិ

Chia sẻ

(VOVWORLD) - ក្រៅពីនេះ ប្រធានាធិបតីបេឡារុស ប្រធានាធិបតីអ៊ីរ៉ង់ និងតំណាងអង្គការអន្តរជាតិនិងតំបន់ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ២០ ឆ្នាំនៃការបង្កើត SCO នេះផងដែរ។

កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO) ឆ្នាំ២០២១ ទើបតែបានបិទនៅរសៀលថ្ងៃទី ១៨ ខែកញ្ញា នៅរដ្ឋធានី Dushanbe  តាជីគីស្ថានដោយមានការចូលរួមរបស់ប្រមុខរដ្ឋជាសមាជិករួមមាន ឥណ្ឌា កាហ្សាក់ស្ថានចិន ប៉ាគីស្ថាន រុស្ស៊ី កៀហ្ស៊ីស៊ីស្ថាន អ៊ូបេគីស្ថាន និងម្ចាស់ផ្ទះតាជីគីស្ថាន។ ក្រៅពីនេះ ប្រធានាធិបតីបេឡារុស ប្រធានាធិបតីអ៊ីរ៉ង់ និងតំណាងអង្គការអន្តរជាតិនិងតំបន់ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ២០ ឆ្នាំនៃការបង្កើត SCO នេះផងដែរ។

កិច្ចប្រជុំនេះ បានអនុម័តសេចក្តីថ្លែងការណ៍រួម Dushanbe (ក្នុងឪកាសខួបលើក ២០ឆ្នាំ នៃការបង្កើត SCO) ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ SCO ក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការជំរុញការអភិវឌ្ឍ និងភាពរុងរឿងរបស់សមាជិក។

SCO ក៏បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការបន្តពង្រីកទំហំនៃអង្គការនេះ ដោយបានទទួលស្គាល់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាសមាជិកផ្លូវការ និងផ្តល់ឋានៈជាដៃគូសន្ទនាដល់ប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើង៕

ប្រតិកម្មទៅវិញ