អង្គការសហប្រជាជាតិអំពាវនាវឲ្យពិភពលោកលុបបំបាត់អាវុធនុយក្លេអ៊ែរ

Chia sẻ
(VOVWORLD) - ពិភពលោកកំពុងប្រឈមមុខនឹងកម្រិតខ្ពស់បំផុតនៃហានិភ័យនុយក្លេអ៊ែរក្នុងរយៈពេលជិតបួនទសវត្សរ៍។

ក្នុងឱកាសទិវាអន្តរជាតិលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅថ្ងៃទី ២៦ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថា ចំបាច់ត្រូវលុបបំបាត់អាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក និងចាប់ផ្តើមយុគសម័យថ្មីនៃការសន្ទនា ជំនឿទុកចិត្ត និងសន្តិភាព។

មេដឹកនាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ដោះស្រាយការគំរាមកំហែងពីអាវុធនុយ ក្លេអ៊ែរ គឺជាភារកិច្ចស្នូលរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីការបង្កើតឡើងកាលពីឆ្នាំ ១៩៤៦ មក។ ថ្វីត្បិតតែចំនួនអាវុធនុយក្លេអ៊ែរសរុបបានថយចុះជាច្រើនទសវត្សរ៍ក៏ដោយ ប៉ុន្តែនៅតែមានអាវុធប្រហែល ១៤.០០០ ឯកតានៅលើពិភពលោកសព្វថ្ងៃនេះ។ ពិភពលោកកំពុងប្រឈមមុខនឹងកម្រិតខ្ពស់បំផុតនៃហានិភ័យនុយក្លេអ៊ែរក្នុងរយៈពេលជិតបួនទសវត្សរ៍៕

ប្រតិកម្មទៅវិញ