នាថ្ងៃទី៣២ ខែឧសភា លេខាធិការដ្ឋានប្រតិបត្តិសន្និសីទស្តីអំពីអនុសញ្ញា ក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិអំពីបម្រែបម្រួលអាកាសធាតុ (COP) លោកស្រី Patricia Espinosa បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសឱ្យសុក្រិតបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ នៅឯកិច្ចប្រជុំកំពូលអំពីការប្រែប្រួលអាកាសធាតុ (COP26)នឹងប្រព្រឹត្តទៅនៅទីក្រុងGlasgow ( ប្រទេសស្កុតឡែន) នៅខែវិច្ឆិកាខាងមុខ។ គោលដៅគឺធ្វើឱ្យកិច្ចព្រមព្រៀងនេះ អាចអនុវត្តយ៉ាងពេញលេញនិងជាមូលដ្ឋានសម្រាប់ការស្តារបៃតង ក្រោយពីជំងឺរាតត្បាតកូវីដ១៩។
ក្នុងបរិបទដែលអង្គការសហប្រជាជាតិ កំពុងធ្វើការចរចាអាកាសធាតុចាប់ពីថ្ងៃទី ៣១ ខែឧសភា តាមប្រព័ន្ធអ៊ិនធីរណេត លោកស្រី Espinosa បានអំពាវនាវដល់ប្រទេសអ្នកមានឱ្យបំពេញនូវការសន្យាហិរញ្ញវត្ថុអំពីអាកាសធាតុ ដែលបាននាំចេញដើម្បីគាំទ្រដល់ប្រទេសក្រីក្រនិងងាយរងគ្រោះ ដើម្បីធានាឲ្យបាននូវភាពគួរឱ្យទុកចិត្តនៃដំណើរការដែលដឹកនាំដោយអង្គការសហប្រជាជាតិ ៕