អង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិសម្របសម្រួលជាមួយក្រុមតាលីបង់ ដើម្បីជូយឧបត្ថម្ភដល់ប្រជាជនអាហ្វហ្គានីស្ថាន

Chia sẻ
(VOVWORLD) - ក្រុមតាលីបង់បានអះអាងសារជាថ្មីម្ដងទៀតពីការសន្យាថា អាហ្វហ្គានីស្ថាននឹងមិនក្លាយទៅជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។
អង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិសម្របសម្រួលជាមួយក្រុមតាលីបង់ ដើម្បីជូយឧបត្ថម្ភដល់ប្រជាជនអាហ្វហ្គានីស្ថាន - ảnh 1ប្រជាជនទទួលជំនួយសង្គ្រោះក្នុងខេត្ត Balkh ប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ THX/VNA)

កាលពីថ្ងៃទី ២ ខែមីនា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកអាហ្វហ្គានីស្ថាន លោកស្រី Deborah Lyons បានចាត់ទុកថា សហគមន៍អន្តរជាតិគ្មានជម្រើសណាមួយ ក្រៅពីការសម្របសម្រួលជាមួយកងកម្លាំងតាលីបង់ ដើម្បីជួយឧបត្ថម្ភជាក់ស្ដែងដល់ប្រជាជនអាហ្វហ្គានីស្ថាន។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Lyons - តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានស្ថានបេសកកម្មជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) បានបានចាត់ទុកថា ដើម្បីជួយឧបត្ថម្ភជាក់ស្ដែងដល់ប្រជាជនអាហ្វហ្គានីស្ថានគឺត្រូវសម្របសម្រួលជាមួយកងកម្លាំងតាលីបង់ ដែលកំពុងកាន់អំណាចនៅប្រទេសនេះ។ លោកស្រីបានឲ្យដឹងថា បើទោះបីជាការសម្របសម្រួលជាមួយក្រុមតាលីបង់គឺពិបាកទទួលយកក៏ដោយ ប៉ុន្តែប្រការនេះពិតជាចាំបាច់ណាស់។

សូមបញ្ជាក់ដែរថា ថ្ងៃទី ២ ខែមិនា គឺជាថ្ងៃរំលឹកខួបពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង Doha រវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់។ ក្រុមតាលីបង់បានអះអាងសារជាថ្មីម្ដងទៀតពីការសន្យាថា អាហ្វហ្គានីស្ថាននឹងមិនក្លាយទៅជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ដោយបង្ហាញពីបំណងចង់បង្កើតទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយគ្រប់ប្រទេស និងបណ្ដាអង្គការអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ