អង្គការសហប្រជាជាតិអំពាវនាវឱ្យភាគីនានានៅលីប៊ីឈប់បាញ់

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៩ ខែសីហា ក្នុងសេចក្ដីប្រកាសមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter គណៈប្រតិភូអង្គការសហប្រជាជាតិប្រចាំនៅលីប៊ីបានអំពាវនាវដល់ភាគីទាក់ទិននានានៅលីបី ទទួលយកនូវបទឈប់បាញ់មនុស្សធម៌មួយ ក្នុងឱកាសនៃពិធីបុណ្យ Eid Al-Adha របស់ជនឥស្លាម។
អង្គការសហប្រជាជាតិអំពាវនាវឱ្យភាគីនានានៅលីប៊ីឈប់បាញ់ - ảnh 1 ដឹកជញ្ជូនសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ (រូបថត៖ AFP / VNA)

អង្គការសហប្រជាជាតិបានអំពាវនាវដល់បណ្ដាកម្លាំងស្មោះត្រង់ជាមួយរដ្ឋាភិបាល ដែលត្រូវបានអន្តរជាតិទទួលស្គាល់នៅលីប៊ី និងភាគីប្រឆាំងអនុវត្តន៍បទឈប់បាញ់មនុស្សធម៌មួយចាប់ពីយប់ថ្ងៃទី ៩ ខែសីហា។

នាថ្ងៃទី ៩ ខែសីហា ក្នុងសេចក្ដីប្រកាសមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter គណៈប្រតិភូអង្គការសហប្រជាជាតិប្រចាំនៅលីប៊ីបានអំពាវនាវដល់ភាគីទាក់ទិននានានៅលីបី ទទួលយកនូវបទឈប់បាញ់មនុស្សធម៌មួយ ក្នុងឱកាសនៃពិធីបុណ្យ Eid Al-Adha របស់ជនឥស្លាម។

មុននេះ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលីប៊ី លោក Ghassan Salame បានអំពាវនាវជាច្រើនលើកច្រើនសារឱ្យភាគីទាំងពីរមានបទឈប់បាញ់មនុស្សធម៌ ប៉ុន្តែមិនដែលទទួលបានជោគជ័យឡើយ៕

ប្រតិកម្មទៅវិញ