អង្គការសហប្រជាជាតិអំពាវនាវឱ្យពង្រឹងការផ្តល់់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១៣ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យប្រទេសនានាពង្រឹងការផ្តល់ជំនួយទំនិញចាំបាច់ ក៏ដូចជាគាំទ្រស្ត្រីនិងជនងាយរងគ្រោះនៅអាហ្វហ្គានីស្ថាន។  
អង្គការសហប្រជាជាតិអំពាវនាវឱ្យពង្រឹងការផ្តល់់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន - ảnh 1ជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថានថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

ថ្លែងនៅក្នុងសន្និសីទមួយស្តីពីការផ្តល់ជំនួយអន្តរជាតិដល់អាហ្វហ្គានីស្ថាន នៅទីក្រុងហ្សឺណែវ (ស្វីស) លោកអគ្គលេខាធិការ Guterres បានសង្កត់ធ្ងន់ថា ប្រជាជនអាហ្វហ្គានីស្ថានកំពុងរងគ្រោះដោយសារវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក សូម្បីតែមុនពេលកម្លាំងតាលីបង់បានកាន់កាប់ប្រទេសនេះនៅថ្ងៃទី ១៥ ខែសីហា។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសកាតាលោក Sheikh Mohammed binAbdulrahman Al-Thari បានអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅអាហ្វហ្គានីស្ថាន ឱ្យធ្វើការបង្រួបបង្រួមជាតិ ដោយបានចាត់ទុកថា នេះជា “បន្ទះសុវត្ថិភាព” សម្រាប់ស្ថិរភាពនៅក្នុងប្រទេសនេះ។ នៅក្នុងជំនួបពិភាក្សាជាមួយសមភាគីបារាំងលោក Jean-Yves Le Drian ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីដូហា(កាតា) លោក Sheikh Mohammed បានប្រកាសថា កាតានឹង “គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានការបង្រួបបង្រួមជាតិនៅអាហ្វហ្គានីស្ថាន”៕

ប្រតិកម្មទៅវិញ