អង្គការសហប្រជាជាតិអំពាវនាវឱ្យជំរុញសិទ្ធិរបស់មនុស្សកើតជំងឺអូទីស្សឹម

Chia sẻ
(VOVWORLD) - នៅក្នុងសារដែលបាននាំចេញក្នុងឱកាសទិវាយល់ដឹងអំពីជំងឺអូទីស្សឹមពិភពលោក (២ មេសា) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញសិទ្ធិរបស់មនុស្សកើតជំងឺអូទីស្សឹម។
អង្គការសហប្រជាជាតិអំពាវនាវឱ្យជំរុញសិទ្ធិរបស់មនុស្សកើតជំងឺអូទីស្សឹម - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VNA)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា ទោះបីជាពិភពលោកសម្រេចបានវឌ្ឍនភាពដ៏សំខាន់ក្នុងបញ្ហានេះក៏ដោយ ប៉ុន្តែមនុស្សកើតជំងឺអូទីស្សឹមនៅតែបន្តប្រឈមមុខនឹងរបាំងសង្គម និងបរិយាកាស ដើម្បីអនុវត្តន៍យ៉ាងពេញលេញនូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពួកគេតាមអនុសញ្ញាស្តីពីសិទ្ធិរបស់ជនពិការ និងរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការទទួលស្គាល់រាល់ការវួមវិភាគទានវិជ្ជមាន និងសម្បូរបែបរបស់មនុស្សកើតជំងឺអូទីស្សឹមចំពោះសង្គម អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមដៃគ្នាជាមួយមនុស្សកើតជំងឺអូទីស្សឹម ដើម្បីកសាងពិភពលោកសមាហរណកម្ម និងងាយស្រួលទាក់ទងគ្នាសម្រាប់មនុស្សគ្រប់រូប។

សូមបញ្ជាក់ដែរថា ពិភពលោកបានទទួលស្គាល់ ហើយរៀបចំទិវានេះជាលើកដំបូងក្នុងឆ្នាំ ២០០៨។ ព្រឹត្តិការណ៍នេះសំដៅលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីជំងឺអូទីស្សឹម ជំរុញសមាហរណកម្មជាមួយមនុស្សកើតអូទីស្សឹម ក៏ដូចជាជួយឧបត្ថម្ភដល់មនុស្សកើតអូទីស្សឹម និង គ្រួសាររបស់ពួកគេ។ បច្ចុប្បន្ននេះ កុមារប្រហែល ១% នៅទូទាំងពិភពលោកកើងជម្ងឺអូទីស្សឹមផងដែរ៕

ប្រតិកម្មទៅវិញ