អង្គការសហប្រជាជាតិអំពាវនាវប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យាទិន្នន័យសម្រាប់គោលបំណងប្រកាន់ពូជសាសន៍

Chia sẻ
(VOVWORLD) - ក្រុមហ៊ុនដែលផ្តល់ប្រព័ន្ធរក្សាទិន្នន័យតាមក្បួនគណិតវិជ្ជាសម្រាប់ស្ថាប័នរដ្ឋនិងសហគ្រាសឯកជន គួរតែត្រូវត្រួតពិនិត្យនិងឃ្លាំមើលជាប្រចាំ ដើម្បីការពារការប្រើប្រាស់ទិន្នន័យរបស់ពួកគេដោយខុសច្បាប់និងបម្រើការប៉ុនប៉ងប្រកាន់ជាតិសាសន៍
អង្គការសហប្រជាជាតិអំពាវនាវប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យាទិន្នន័យសម្រាប់គោលបំណងប្រកាន់ពូជសាសន៍ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ Mail & Guardian)

អ្នកជំនាញមកពីអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី ២៦ ខែវិច្ឆិកាបានឲ្យដឹងថា ប៉ូលីសនិងកងកំលាំងសន្តិសុខតាមព្រំដែន ចាំបាច់ត្រូវប្រយុទ្ធប្រឆាំងនឹងការប្រកាន់ពូជសាសន៍ និងធានាការប្រមូលទិន្នន័យរបស់ពួកគេតាមរយៈមធ្យោបាយបញ្ញាសិប្បនិមិ្មត ដោយមិនបណ្តាលឱ្យមានការរើសអើងជាតិសាសន៍នោះឡើយ។

ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ ក៏បានសង្កត់ធ្ងន់ថាក្រុមហ៊ុនដែលផ្តល់ប្រព័ន្ធរក្សាទិន្នន័យតាមក្បួនគណិតវិជ្ជាសម្រាប់ស្ថាប័នរដ្ឋនិងសហគ្រាសឯកជន គួរតែត្រូវត្រួតពិនិត្យនិងឃ្លាំមើលជាប្រចាំ ដើម្បីការពារការប្រើប្រាស់ទិន្នន័យរបស់ពួកគេដោយខុសច្បាប់និងបម្រើការប៉ុនប៉ងប្រកាន់ជាតិសាសន៍ជាដើម៕

ប្រតិកម្មទៅវិញ