បញ្ញាសិប្បនិមិត្ត គឺជាវិស័យដែលទើបលេចេញ និងកំពុងទទួលបានការយកចិត្តទុកដាក់ជាពិសេសនៅជុំវិញពិភពលោក (រូបភាព៖ រ៉យទ័រ) |
សេចក្តីសម្រេចចិត្តដែលបានព្រាងដោយសហរដ្ឋអាមេរិក និងសហការឧបត្ថម្ភដោយប្រទេសចំនួន ១២៣ ត្រូវបានអនុម័តដោយមានការឯកភាពពីប្រទេសសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣។ នេះជាលើកទីមួយហើយដែលអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចមួយដើម្បីគ្រប់គ្រង AI ដែលជាវិស័យទើបលេចចេញ ហើយកំពុងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីពិភពលោក។
សេចក្តីសម្រេចនេះមានគោលបំណងធានាថា បញ្ញាសិប្បនិមិត្តមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត ហើយគ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ មានសិទ្ធិទទួលបានដោយសមធម៌ចំពោះបច្ចេកវិទ្យាថ្មីនេះ។ សេចក្តីសម្រេចនេះ ក៏មានគោលបំណងបង្រួមគម្លាតឌីជីថលរវាងប្រទេសនានា និងធានាថា ប្រទេសនានាចូលរួមក្នុងការពិភាក្សាអំពីបញ្ញាសិប្បនិមិត្ត និងមានបច្ចេកវិជ្ជា និងសមត្ថភាពដើម្បីទាញយកអត្ថប្រយោជន៍ពី បញ្ញាសិប្បនិម្មិត។ គោលដៅមួយទៀតនៃសេចក្តីសម្រេចចិត្តនេះ គឺការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ដែលរួមមានការបញ្ចប់ភាពក្រីក្រ ការកែលម្អសុខភាពពិភពលោក ធានាការអប់រំមធ្យមសិក្សាជាសកលសម្រាប់កុមារទាំងអស់ និងសម្រេចបានសមភាពយេនឌ័រ៕