|
លោក Ismail Ould Cheikh Ahmed |
(VOV)_ ថ្លែងមតិនៅប្រទេសហ្គាណា នាថ្ងៃទី៣ មករា បេសកជនថ្មីទទួលបន្ទុក
ការងារប្រយុទ្ធប្រឆាំងបន្ទាន់អាសន្នរោគ Ebola របស់អង្គការសហប្រជាជាតិ
( UNMEER ) លោក Ismail Ould Cheikh Ahmed បានសន្និដ្ឋានថា៖ការទប់ទល់នឹង
ការរីករាលដាលរបស់វីរុស Ebola ទោះជាភារកិច្ចលំបាកក្តី ប៉ុន្តែការទទួលជោគជ័យ
គឺស្ថិតនៅក្នុងបាតដៃទៅហើយ។ លោក Ismail Ould Cheikh Ahmed បានអញ្ជើញ
មកដល់ប្រទេសហ្គាណា ដើម្បីទទួលដំណែងជាប្រមុខ UNMEER ជំនួសអោយ
លោក Anthony Banbury។ បន្ទាប់នោះ លោក Ismail Ould Cheikh នឹងទៅទស្សនា
ប្រទេសចំនួន៣ទៀតដែលស្ថិតនៅក្នុងមណ្ឌលអាសន្នរោគ Ebola គឺ៖ Liberia,
Sierra Leone និង Guinea។
តាមះអង្គការសុខភាពពិភពលោក ( WHO) ថា៖នាបច្ចុបន្ន មានមនុស្សចំនួនជាង២០ ២០០នាក់ត្រូវឆ្លងវីរុស Ebola ដែលក្នុងនោះមានមនុស្សជិត៨ពាន់នាក់
ត្រូវស្លាប់៕