អង្គការសហប្រជាជាតិសន្ទនាជាមួយភាគីពាក់ព័ន្ធនានានៅលីប៊ី ដើម្បី​ជំរុញ​ដំណើរកា​របោះឆ្នោត

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋសភាលីប៊ី លោក Aqila Saleh បានអំពាវនាវដល់សមាជិករដ្ឋសភាចូលរួមសម័យប្រជុំជាផ្លូវការនាថ្ងៃទី ១៧ មករា ខាងមុខនៅទីក្រុង Tobruk
អង្គការសហប្រជាជាតិសន្ទនាជាមួយភាគីពាក់ព័ន្ធនានានៅលីប៊ី ដើម្បី​ជំរុញ​ដំណើរកា​របោះឆ្នោត - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំរដ្ឋសភាលីប៊ីនៅទីក្រុង Sirte (រូបថតឯកសារ៖ AFP/VNA)

កាលពីថ្ងៃទី ១៤ មករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថា អង្គការសហប្រជាជាតិកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីនានានៅលីប៊ី តាមរយៈទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលីប៊ី លោក  Stephanie Williams ដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភានៅប្រទេសនេះ ឲ្យបានឆាប់ៗ។ លោកក៏បានសង្តត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការបង្កើតរបៀបរបបស្របច្បាប់នៅលីប៊ីផងដែរ។

ទាក់ទិននឹងកិច្ចប្រជុំដ៏សំខាន់របស់រដ្ឋសភាលីប៊ី ក្នុងសប្តាហ៍ខាងមុខនោះ នាថ្ងៃដដែល ប្រធានរដ្ឋសភាលីប៊ី លោក Aqila Saleh បានអំពាវនាវដល់សមាជិករដ្ឋសភាចូលរួមសម័យប្រជុំជាផ្លូវការនាថ្ងៃទី ១៧ មករា ខាងមុខនៅទីក្រុង Tobruk។ នេះគឺជាសម័យប្រជុំដើមដំបូង ក្រោមអធិបតីភាពរបស់លោក Saleh ចាប់តាំងពីរពេលលោកបានចុះឈ្មោះចូលរួមប្រជែងតំណែងប្រធានាធិបតីកាលពីខែកញ្ញា ឆ្នាំ ២០២១។ បច្ចុប្បន្ននេះ មានសមាជិករដ្ឋសភាចំនួន ១៥ នាក់ បានស្នើឲ្យលើកយកបញ្ហាតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងសម័យប្រជុំនាពេលខាងមុខ ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នផងដែរ៕

ប្រតិកម្មទៅវិញ