កម្មាភិបាលនិងយុទ្ធជនវៀតណាមនៃកងពេទ្យកម្រិត២ទី២មុនពេលចេញដំណើរទៅបំពេញភារកិច្ចនៅក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (រូបថត៖ TTXVN) |
អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកសកម្មភាពសន្តិភាពលោក Jean-Pierre Lacroix បានថ្លែងក្ដីអបអរសាទរចំពោះកងទ័ព ប្រជាជនវៀតណាម ព្រមទាំងថ្លែងអំណរគុណចំពោះ វៀតណាមដោយមាន ការរួមវិភាគទានជាច្រើន ជាពិសេសគឺក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គ ការសហប្រជាជាតិ។ លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិថែមទាំង សង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់វៀតណាមនាពេលថ្មីៗនេះសំដៅពង្រឹង និងលើកកំពស់គុណភាពនៃសកម្មភាពរក្សាសនិ្តភាពនោះ គឺសក្តិសមក្លាយ ទៅជាគំរូសម្រាប់ប្រទេសផ្សេងៗ។ លោកបានសម្ដែងគោលបំណងចង់មាន ឱកាសសហប្រតិបតិ្តការច្រើនថែមទៀតជាមួយវៀតណាមលើវិស័យរក្សា សន្តិភាពនាឆ្នាំខាងមុខ នៅពេលដែលវៀតណាមចូលកាន់តំណែងជា សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១។
ថ្លែងនៅពិធីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុម បេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានអះអាងថា វៀត ណាមមានគោលបំណងចង់រួមវិភាគទានច្រើន ថែមទៀតទៅក្នុងសកម្មភាព រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិលើទូទាំងពិភពលោក៕