ការបំផ្លិចបំផ្លាញបន្ទាប់ពីជម្លោះប្រដាប់អាវុធនៅទីក្រុង Douma ជាយក្រុង Damascus ។ រូបថតឯកសារ៖ AFP/VNA |
នាថ្ងៃទី ៨ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សង្ឃឹមថា ការដែលសម្ព័ន្ធអារ៉ាប់ (AL) បានសម្រេចស្តារសមាជិកភាពរបស់ស៊ីរី អាចជួយជំរុញដំណើរការដោះស្រាយជម្លោះរយៈពេល ១៣ ឆ្នាំកន្លងទៅ។ យោងតាមតួរលេខស្ថិតិបានសរឲ្យឃើញថា ជម្លោះនេះបានបណ្ដាលឲ្យមនុស្សជិត ៥០ ម៉ឺននាក់ត្រូវស្លាប់ និង ជាង ១០ លាននាក់ទៀត (៥០% នៃចំនួនប្រជាជនស៊ីរី) ត្រូវជម្លៀសខ្លួន។ យោងតាមអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Peterson បានឲ្យដឹងថា អង្គការសហប្រជាជាតិនឹង "បន្តធ្វើការយ៉ាងជិតស្និទ្ធ" ជាមួយគ្រប់ភាគីពាក់ព័ន្ធ សំដៅចាត់វិធានការបញ្ឈប់ជម្លោះ។
នាថ្ងៃដដែល ចិន និងប្រទេសមជ្ឈិមបូព៌ាមួយចំនួន ក្នុងនោះមានអ៊ីរ៉ង់បានអបអរសាទរចំបោះការដែលស៊ីរីបានចូលរួម AL ឡើងវិញផងដែរ៕