អង្គការសហប្រជាជាតិវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមកងវិស្វកម្មលេខ១ របស់វៀតណាម

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ៦ មីនា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Atul Khare និងគណៈប្រតិភូជាន់ខ្ពស់អង្គការសហប្រជាជាតិ បានមកសួរសុខទុក្ខ និងជួបធ្វើការ ជាមួយកងវិស្វកម្មវៀតណាម នៅមូលដ្ឋាន Highway ប្រទេសស៊ូដង់ខាងត្បូង។ 

អង្គការសហប្រជាជាតិវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមកងវិស្វកម្មលេខ១ របស់វៀតណាម - ảnh 1តំណាងកងវិស្វកម្មវៀតណាម ឧទ្ទេសនាមអំពីសកម្មភាពរបស់ក្រុមដល់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Atul Khare។ (រូបថត៖ Ho Diep/VOV)

ថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខាធិការរង Atul Khare បានវាយតំលៃខ្ពស់ចំពោះ សកម្មភាពរបស់កងវិស្វកម្មលេខ ១ របស់វៀតណាម; កិច្ចខិតខំប្រឹងប្រែងចូលរួមក្នុង ប្រតិបត្តិការរក្សាសន្តិភាពរបស់កងវិស្វកម្មលេខ១ និយាយដោយឡែកនិងរបស់វៀត ណាមនិយាយរួម; សង្ឃឹមថានឹងមានឱកាសជួបធ្វើការជាមួយលោកនាយឧត្តម សេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីពិភាក្សា អំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសក្នុងវិស័យរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការរង Atul Khare ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ បក្ស រដ្ឋ ក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាមចំពោះការរួមវិភាគទាន ដ៏មានអត្ថន័យក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; សង្ឃឹមថា វៀតណាមនឹងបន្តរួមដំណើរជាមួយអង្គការសហប្រជាជាតិក្នុងប្រតិបត្តិការរក្សាសន្តិ ភាពដើម្បីបេសកកម្មមនុស្សធម៌អន្តរជាតិ៕

ប្រតិកម្មទៅវិញ