វៀតណាមបានរួមចំណែកយ៉ាងសកម្មជាច្រើនក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពអន្តរជាតិ (រូបថត៖ បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ) |
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានវាយតំលៃខ្ពស់ចំពោះសមត្ថភាពរបស់វៀតណាមក្នុងការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនាពេលថ្មីៗនេះ។ ជាពិសេស វៀតណាមបានចូលរួមក្នុងការកសាងមន្ទីរពេទ្យបណ្តោះអាសន្នកម្រិត ២ នៅស៊ូដង់ខាងត្បូង។ យោងតាមលោក Jean-Pierre Lacroix ជាមួយនឹងវត្តមានរបស់មន្ទីរពេទ្យបណ្តោះអាសន្នបែបនេះ កងរក្សាសន្តិភាពអាចនឹងនរចិត្តបំពេញកាតព្វកិច្ច ហើយនឹងនរចិត្តថា ពួកគេនឹងត្រូវបានសង្គ្រោះព្យាបាលក្នុងករណីរងគ្រោះថ្នាក់ និងមានអារម្មណ៍ថា ពួកគេទទួលបានការថែទាំនិងការពារជានិច្ច។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានឲ្យដឹងថា នាពេលខាងមុខ អង្គការសហប្រជាជាតិនឹងសហការជាមួយវៀតណាម ដាក់ពង្រាយអង្គភាពវិស្វករទី១ ទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅ Abyei - ជាតំបន់មានជម្លោះរវាងស៊ូដង់និងស៊ូដង់ខាងត្បូង (បេសកកម្ម UNISFA)។ លោក Jean-Pierre Lacroix ជឿជាក់ថា វៀតណាមនឹងបំពេញតាមលក្ខណៈវិនិច្ឆ័យអាទិភាពដែលអង្គការសហប្រជាជាតិបានដាក់ចេញ សម្រាប់កងកម្លាំងដែលចូលរួមក្នុងការរក្សាសន្តិភាព៕