អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាព

Chia sẻ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា ការជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ រួមទាំងការបង្កើនការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាព គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកិច្ចការបរទេសនាពេលបច្ចុប្បន្នរបស់វៀតណាម។
អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាព - ảnh 1លោក Jean-Pierre Lacroix អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ។ (រូបថត៖ AFP/TTXVN)

កាលពីថ្ងៃទី១៦ មករា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ បានជួបជាមួយលោក Jean-Pierre Lacroix អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ដើម្បីបន្តពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិក្នុងសកម្មភាពសន្តិភាព ជាពិសេសក្រោយពីលោកអគ្គលេខាធិការរង Lacroix បានមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ២០២២។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា ការជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ រួមទាំងការបង្កើនការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាព គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកិច្ចការបរទេសនាពេលបច្ចុប្បន្នរបស់វៀតណាម។ វៀតណាមនឹងបន្តគាំទ្រគោលដៅ និងកម្មវិធីរបស់អង្គការសហប្រជាជាតិតាមសមត្ថភាពល្អបំផុតរបស់ខ្លួន។ វៀតណាមក៏នឹងបន្តគាំទ្រ និងអំពាវនាវឱ្យប្រទេសនានាជួយឧបត្ថម្ភ អង្គការសហប្រជាជាតិជំនះលើការលំបាក និងបញ្ហាប្រឈមក្នុងសកម្មភាពរក្សាសន្តិភាពផងដែរ។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Lacroix បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មនិងលទ្ធផលល្អប្រសើររបស់វៀតណាម ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តគោលដៅនិងសន្ទស្សន៍របស់អង្គការសហប្រជាជាតិ ជាពិសេសគឺអត្រាយុទ្ធនារីវៀតណាមដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព។ លោកអគ្គលេខាធិការងបានអះអាងថា អ.ស.ប.ត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងដំណើរការរៀបចំកម្លាំង ការបណ្តុះបណ្តាល ក៏ដូចជាការកសាងសមត្ថភាពចាំបាច់ផ្សេងទៀត៕

ប្រតិកម្មទៅវិញ