នៅថ្ងៃទី ១៤ ខែមករា បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិប្រចាំប្រទេសស៊ូដង់ លោក Ramtane Lamamra បានសម្ដែងសុទិដ្ឋិនិយម ចំពោះលទ្ធភាពនៃការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងការបញ្ឈប់ជម្លោះនៅក្នុង ប្រទេសអាហ្វ្រិកមួយនេះ។ សេចក្តីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងនៅក្នុងជំនួប រវាងបេសកជនពិសេស Ramtane Lamamra និងប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព បណ្តោះអាសន្នស៊ូដង់ Abdel Fattah Al-Burhan និងជាអគ្គមេបញ្ជាការនៃកងកម្លាំង ប្រដាប់អាវុធស៊ូដង់ (SAF) នៅក្នុងទីក្រុង Port Sudan។ លោក Ramtane Lamamra បានធ្វើការពិគ្រោះយោបល់ជាច្រើនជាមួយមជ្ឈដ្ឋានមន្ត្រីស៊ូដង់ដើម្បីបញ្ជាក់ការសន្យា របស់អង្គការសហប្រជាជាតិ។
រីឯខ្លួនវិញ លោក Abdel Fattah Al-Burhan បានជូនដំណឹងដល់បេសកជន ពិសេសអង្គការសហប្រជាជាតិអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ សន្តិភាព; សង្កត់ធ្ងន់លើការសន្យារបស់រដ្ឋាភិបាលស៊ូដង់ចំពោះដំណើរការផ្លាស់ប្ដូរ ដោយប្រជាធិបតេយ្យ និងរយៈពេលអន្តរកាលមួយដែលបញ្ចប់ដោយការបោះឆ្នោតសកល។
ការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធ SAF និងកងកម្លាំងពាក់កណ្ដាល យោធា RSF បានកើតឡើងចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣។ មនុស្សជាង ៧,៣ លាននាក់ត្រូវជម្លៀស ចាប់តាំងពីជម្លោះបានផ្ទុះឡើង ហើយមនុស្សជាង ១២ ពាន់នាក់បានស្លាប់៕