បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ធ្វើការល្បាតនៅប្រទេសស៊ូដង់ខាងត្បូង (រូបថត៖ AFP / VNA |
នៅក្នុងរបាយការណ៍ថ្មីមួយដែលបានដាក់ជូនទៅក្រុមប្រឹក្សាសន្តិសុខ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការឃ្លាំមើលលើវិធានការដាក់ទណ្ឌកម្ម និងហាមឃាត់ សព្វាវុធចំពោះប្រទេស ស៊ូដង់ខាងត្បូង ចាំបាច់ត្រូវមាន“ ប្រភពកម្លាំងថ្មីពីដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីកាត់បន្ថយការប៉ះទង្គិចខាងនយោ បាយនិងសន្តិសុខដែលកាន់តែ កើនឡើងនៅប្រទេសស៊ូដង់ខាងត្បូង”។
ក្រុមអ្នកជំនាញក៏បានអំពាវនាវឱ្យបន្តការហាមឃាត់សព្វាវុធសំដៅទៅលើប្រទេសស៊ូដង់ខាងត្បូង ដែលជិតផុតកំណត់នៅចុងខែឧសភាខាងមុខនេះ ហើយគប្បីការដាក់ទណ្ឌកម្មថ្មី សម្រាប់អ្នកដែលរារាំងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៨ ក៏ដូចជា សកម្មភាពចែកចាយជំនួយមនុស្សធម៌ផងែរ៕