អង្គការសហប្រជាជាតិព្រមានថា ពាក់កណ្តាលនៃមនុស្សជាតិនឹងរងផលវិបាកនៃការរិចរិលដី

Chia sẻ
(VOVWORLD) - នៅក្នុងរបាយការណ៍ "យថាទស្សន៍ដីធ្លីពិភពលោក" ដែលបានប្រកាសនៅថ្ងៃទី ២៧ ខែមេសា អង្គការសហប្រជាជាតិ (UN) បានព្រមានថា ការរិចរិលដីកំពុងកើនឡើងដោយសារតែការកាប់បំផ្លាញព្រៃឈើ និងនគរូបនីយកម្មនៅជុំវិញពិភពលោក។
អង្គការសហប្រជាជាតិព្រមានថា ពាក់កណ្តាលនៃមនុស្សជាតិនឹងរងផលវិបាកនៃការរិចរិលដី - ảnh 1រូបភាព៖ AP

មជ្ឈដ្ឋានអ្នកជំនាញបានព្រួយបារម្ភថា ផ្ទៃដីប្រមាណ ១៦ លានគីឡូម៉ែត្រការ៉េ នឹងរងការខូចខាតនៅឆ្នាំ ២០៥០ ដែលមានទំហំប្រហាក់ប្រហែលតំបន់អាមេរិកខាងត្បូង។ ពោលគឺ រហូតដល់ ៤០% នៃដីធ្លីពិភពលោកនឹងរងការខូចខាត ហើយពាក់កណ្តាលនៃមនុស្សជាតិនឹងទទួលរងផលវិបាក។

នៅក្នុងរបាយការណ៍នេះ មជ្ឈដ្ឋានអ្នកជំនាញបានព្រមានថា ដីជាបេតិកភណ្ឌធម្មជាតិដែលមានតម្លៃសេដ្ឋកិច្ចប៉ាន់ស្មានប្រហែល ៤៤ ទ្រីលានដុល្លារអាមេរិក ស្មើរនឹងពាក់កណ្តាល GDP ពិភពលោក នឹងបន្តរងការខូចខាត ប្រសិនបើបញ្ហានគរូបនីយកម្ម ការបំផ្លាញព្រៃឈើ សកម្មភាពកសិកម្មនិងស្បៀងអាហារនាពេលបច្ចុប្បន្ន មិនមានការផ្លាស់ប្តូរ។ ផលវិបាកគឺជាការរិចរិលនៃផ្ទៃដីប្រមាណ ១៦ លានគីឡូម៉ែត្រការ៉េ ដែលជាផ្ទៃដីស្មើរនឹងទំហំនៃតំបន់អាមេរិកខាងត្បូងទាំងមូល៕

 

ប្រតិកម្មទៅវិញ