អង្គការសហប្រជាជាតិបានព្រមានពីអន្តរាគមន៍របស់បរទេសដែលបង្កឱ្យមានការបែកបាក់ផ្ទៃក្នុងប្រទេសលីប៊ី

Chia sẻ
(VOVWORLD) - នៅមុនសន្និសីទនៃមហាអំណាចពិភពលោកដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៩ ខែមករា នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី លោក Ghassan Salame បានអំពាវនាវឲ្យបណ្តាប្រទេសបរទេសបញ្ឈប់ការធ្វើអន្តរាគមន៍ក្នុងជម្លោះនៅលីប៊ី។

នាបច្ចុប្បន្ននេះ លីប៊ីកំពុងស្ថិតក្នុងស្ថានភាពបែកបាក់ផ្នែកនយោបាយនិងអំពើហិង្សាកាន់តែកើនខ្លាំងឡើង ចាប់តាំងពីការធ្វើរដ្ឋប្រហារឆ្នាំ ២០១១ ផ្តួលរំលំមេដឹកនាំ Moamer Gadhafi ។ រដ្ឋាភិបាលសាមគ្គីជាតិ (GNA) ដែលត្រូវបាន អង្គការសហប្រជាជាតិទទួលស្គាល់ និងកងកម្លាំងទ័ពលីប៊ីខាងកើត (LNA) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចទាំងពីរនិងកងកម្លាំងប្រដាប់អាវុធដាច់ដោយឡែកគ្នា។ ប្រមុខរដ្ឋាភិបាល GNA លោក Fayez al-Sarraj ត្រូវបានទួរគីនិងកាតា ខណៈដែលឧត្តមសេនីយ៍ Khalifa Haftar របស់ LNA ត្រូវបានអេហ្ស៊ីបនិងអេមីរ៉ាតអារ៉ាប់រួមគាំទ្រ ហើយទទួលបានការគាំទ្រផ្នែកនយោបាយពីសហរដ្ឋអាមេរិក រុស្ស៊ី និងបារាំងផងដែរ៕

ប្រតិកម្មទៅវិញ