សេចក្តីសម្រេចចិត្តនេះបានតូសបញ្ជាក់ថា ប្រទេសទាំងអស់នឹងបន្តអនុវត្តការដាក់ទណ្ឌកម្មលើតាលីបង់ក៏ដូចជា “បុគ្គល ក្រុម សកម្មភាពអាជីវកម្មឫក៏អង្គការដែលមានទំនាក់ទំនងជាមួយតាលីបង់បង្កការគំរាមកំហែងដល់សន្តិភាព ស្ថេរភាពនិងសន្តិសុខដល់អាហ្គានីស្ថាន”។ ទន្ទឹមនឹងនេះ សេចក្តីសម្រេចចិត្តរបស់អង្គកាសហប្រជាជាតិក៏បានសម្រេចចិត្តពង្រីកបេសកកម្មរបស់ក្រុមឃ្លាំមើលគាំទ្រដល់គណៈកម្មការ ដាក់ទណ្ឌកម្មអាហ្វហ្គានីស្ថានរយៈពេល ១២ ខែបន្ថែមទៀត បន្ទាប់ពីបេសកកម្មបច្ចុប្បន្នរបស់ក្រុមនេះនិងបញ្ចប់នៅខែធ្នូនេះ។ ទណ្ឌកម្មដែលបានអនុវត្តតាមសេចក្ដីសម្រេចចិត្តនេះរួមមាន ការទប់ហ៊ុំព័ទ្ធទ្រព្យសម្បត្តិ ការហាមឃាត់ធ្វើដំណើរនិងការធ្វើពាណិជ្ជ កម្មអាវុធ៕