ប្រជាជនអ៊ុយក្រែនត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ទៅកាន់ទីក្រុង Zaporizhzhia (រូបថត៖ AFP/VNA) |
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា អង្គការសហប្រជាជាតិបានសម្របសម្រួលជាមួយគណៈកម្មការកាកបាតក្រហមអន្តរជាតិដើម្បីសម្រេចរួចរាល់ការជម្លៀសជនស៊ីវិលចំនួនពីរលើកហើយ កាលពីថ្ងៃទី ៣ ឧសភា និងថ្ងៃទី ៤ ឧសភា។
លោកបានសម្តែងក្តីសង្ឃឹមថាបន្ទាប់ពីជំនួបរវាងលោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Zelensky នោះ អាជ្ញាធរនៃប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការ និងសម្របសម្រួលគ្នា ជាមួយអង្គការសហប្រជាជាតិដើម្បីធ្វើការជម្លៀសប្រជាជនឲ្យបានច្រើនថែមទៀតចេញពីតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់ ក៏ដូចជាផ្ដល់ជំនួយដល់ប្រជាជនឲ្យបានទាន់ពេលវេលាផងដែរ៕