អង្គការសហប្រជាជាតិថ្កោលទោសការបាញ់ប្រហារនៅអាមេរិកដោយអំពាវនាវឱ្យមានការប្រឆាំងនឹងការរើសអើងពូជសាសន៍

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៦ ខែសីហា ប្រធានទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី  Michelle Bachelet បានអំពាវនាវដល់ប្រទេសនានាមិនត្រឹមតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ ឲ្យចាត់វិធានការប្រឆាំងនឹងការរើសអើងពូជ សាសន៍ ព្រមទាំងថ្កោលទោសការបាញ់ប្រហារនានាដែលបានកើតឡើងនៅរដ្ឋ Texas និងរដ្ឋ Ohio ក្នុងសប្តាហ៍កន្លងទៅ។
អង្គការសហប្រជាជាតិថ្កោលទោសការបាញ់ប្រហារនៅអាមេរិកដោយអំពាវនាវឱ្យមានការប្រឆាំងនឹងការរើសអើងពូជសាសន៍ - ảnh 1 ទិដ្ឋភាពនៃការបាញ់ប្រហារនៅទីក្រុង El Paso រដ្ឋ Texas នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ (រូបថត៖ TTXVN)

លោក Rupert Coville អ្នកនាំពាក្យរបស់លោកស្រី Michelle Bachelet បានអះអាងថា អង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការរើសអើងពូជសាសន៍ និងការចងគំនុំជនបរទេសជាដើម។ ទាក់ទងនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីអំពីច្បាប់ថ្មី ដែលអាចរួមបញ្ចូលការអនុញ្ញាតិឱ្យអនុវត្តទោសប្រហារជីវិតចំពោះបទឧក្រិដ្ឋទាក់ទងនឹងចងគំនុំ និងការបាញ់ប្រហារជាបន្តបន្ទាប់នោះ លោក Rupert Colville បានសង្កត់ធ្ងន់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រឆាំងជំទាស់នឹងទោសប្រហារជីវិតក្នុងករណីណាក៏ដោយ ហើយទោសប្រហារជីវិតមិនគួរ មាននៅក្នុងសតវត្សរ៍ទី ២១ នោះឡើយ៕

ប្រតិកម្មទៅវិញ