អង្គការសហប្រជាជាតិជំរុញសកម្មភាពដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ ខែឧសភា ឥស្សរជនដ៏មានឥទ្ធិពលធំបំផុតចំនួន ៦ នាក់មកពី      វិស័យផ្សេងៗគ្នានៅទូទាំងពិភពលោក បានចូលរួមក្រុមចលនាអភិវឌ្ឍប្រកបដោយចីរភាពជាន់ខ្ពស់ (SDGs) របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីអនុវត្តឲ្យបានជាក់ស្តែងនូវការប្តេជ្ញាសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពចំនួន ១៧ ក្រោមប្រធានបទ "សន្តិភាព វិបុលភាព មនុស្សលោក ភពដែនដី និងទំនាក់ទំនងភាពជាដៃគូ" ។
អង្គការសហប្រជាជាតិជំរុញសកម្មភាពដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ - ảnh 1 អង្គការសហប្រជាជាតិជំរុញសកម្មភាពដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០

ក្រុម SDGs មានសមាជិកមានឥស្សរជនដ៏មានឥទ្ធិពលធំបំផុតចំនួន ១៧នាក់ មកពីគ្របទិសទីលើពិភពលោក ដែលធ្វើការនៅក្នុងវិស័យផ្សេងៗគ្នា ដូចជាមជ្ឈដ្ឋានមន្រ្តីនយោបាយ តារាសម្តែងខ្សែភាពយន្ត អត្តពលិកកីឡា អ្នកប្រាជ្ញ អាជីវករជាដើម។ សមាជិកទាំងអស់នៅក្នុងក្រុម SDGs បានប្តេជ្ញារួមចំណែកលើកកំពស់ការយល់ដឹង និងការបំផុសគំនិតដល់សហគមន៍មានបំណងប្រាថ្នាធំធេងដើម្បីជម្រុញធ្វើសកម្មភាពយ៉ាងឆាប់រហ័សថែមទៀតសំដៅសម្រេចឲ្យបាននូវគោលដៅប្រកបដោយចីរភាពនាឆ្នាំ ២០៣០ ខាងមុខ។ ក្នុងនោះរួមមានការបញ្ចប់គ្រោះអត់ឃ្លាន គ្មានភាពក្រីក្រតោកយ៉ាកនិងកែលម្អការថែទាំសុខភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ៕

ប្រតិកម្មទៅវិញ