អង្គការសហប្រជាជាតិ អំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ រួមវិភាគទាន​បន្ថែមទៀត ដល់ការ​អភិរក្សជីវចម្រុះ

Chia sẻ
(VOVWORLD) - ប្រទេសអភិវឌ្ឍន៍ត្រូវការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ដល់បណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើការអំពាវនាវនេះ នៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃទី ៦ ខែធ្នូនៅក្នុងពិធី បើកសន្និសីទលើកទី ១៥ នៃភាគីនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីភាពចម្រុះជីវសាស្ត្រ (COP15) នៅទីក្រុង Montreal (កាណាដា) ។
អង្គការសហប្រជាជាតិ អំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ រួមវិភាគទាន​បន្ថែមទៀត ដល់ការ​អភិរក្សជីវចម្រុះ - ảnh 1 លោក Antonio Guterres ថ្លែងមតិក្នុងពិធីបើក COP15 នៅទីក្រុង Montreal ប្រទេសកាណាដា។ (រូបថត៖ UN/Evan Schneider)

យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍន៍ពហុភាគីចាំបាច់ត្រូវកែសម្រួលបញ្ជីវិនិយោគ ឲ្យបានសមស្របទៅនឹងការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពនៃជីវៈចម្រុះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការអនុវត្តផែនការជាតិ ដើម្បីផ្លាស់ប្តូរការឧបត្ថម្ភធន និងកាត់បន្ថយពន្ធសម្រាប់សកម្មភាពដែលអាចបំផ្លិចបំផ្លាញធម្មជាតិ ក៏ដូចជាការទទួលស្គាល់ និងការពារសិទ្ធិរបស់ជនជាតិដើមភាគតិច និងសហគមន៍នៅមូលដ្ឋាន។ វិស័យឯកជននានាត្រូវយល់ដឹងថា ប្រាក់ចំណេញ និងការអភិរក្សធម្មជាតិត្រូវតែដើរទន្ទឹមគ្នា៕

 

ប្រតិកម្មទៅវិញ