ស្ត្រីដើរតាមផ្លូវក្នុងខេត្ត Badghis អាហ្វហ្គានីស្ថាន។ (រូបថត៖ AFP/TTXVN)
|
នាថ្ងៃទី ២៤ ខែធ្នូ អ្នកនាំពាក្យ លោក Stephane Dujarric របស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ប្រមុខអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីបម្រាមរបស់រដ្ឋាភិបាលតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលហាមឃាត់ស្ត្រីមិនឱ្យចូលធ្វើការតាមអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ (NGO)។
យោងតាមអ្នកនាំពាក្យ Stephane Dujarric អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់សារជាថ្មីថា ស្ត្រីទាំងអស់មានសិទ្ធិចូលរួមក្នុងកម្លាំងពលកម្ម និងរួមចំណែកលើផលប្រយោជន៍ឲ្យកាន់តែប្រសើរឡើង។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលតាលីបង់នឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អង្គការជាច្រើននៅទូទាំងប្រទេសអាហ្វហ្គានីស្ថានក្នុងការជួយជនងាយរងគ្រោះបំផុត ជាពិសេសស្ត្រី និងកុមារី។ សេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការហាមប្រាមស្ត្រីធ្វើការជាមួយសហគមន៍អន្តរជាតិ នឹងបង្កើតការលំបាកបន្ថែមសម្រាប់ប្រជាជននៃប្រទេសនេះ៕