ផ្ទះសម្បែងដែលរងការខូចខាតដោយព្យុះទីហ្វុងរ៉ៃនៅតាលីសេ ភាគកណ្តាលប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ (រូបថត៖ Jay Labra/AP) |
ដល់ឆ្នាំ ២០៣០ ពិភពលោកអាចនឹងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិជាមធ្យម ១,៥ ដងក្នុងមួយថ្ងៃ និងគ្រោះមហន្តរាយចំនួន ៥៦០ ដងក្នុងមួយឆ្នាំខណៈពេលដែលមនុស្សកំពុងរុញខ្លួនឯងធ្លាក់ចូលក្នុង "ការប្រល័យខ្លួនដោយខ្លួនឯង" ដែលបណ្តាលមកពីអាកាសធាតុផែនដីឡើងកំដៅ និងការមិនអើពើដល់ហានិភ័យ ដោយទាញមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។ នេះគឺជាការសន្និដ្ឋានដែលត្រូវបានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) នាំចេញក្នុងរបាយការណ៍វាយតម្លៃសកលឆ្នាំ ២០២២ ដែលបានប្រកាសរៀងរាល់ពីរឆ្នាំម្តង។
យោងតាមរបាយការណ៍ដែលបាននាំចេញកាលពីថ្ងៃទី ២៥ មេសា បានឲ្យដឹងថាក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅ ជារៀងរាល់ឆ្នាំពិភពលោកបានកត់ត្រាគ្រោះមហន្តរាយធម្មជាតិពី ៣៥០ ទៅ ៥០០ ដង ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ។ គ្រោះមហន្តរាយក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅបានឆក់យកអាយុជីវិតមនុស្ស និងប៉ះពាល់ដល់មនុស្សជាច្រើនជាង បើប្រៀបធៀបនឹងរយៈពេល ៥ ឆ្នាំមុន ហើយអាចរុញច្រានមនុស្សចំនួន ១០០ លាននាក់ទៀតធ្លាក់ទៅក្នុងភាពក្រីក្រនៅឆ្នាំ ២០៣០។ គ្រោះមហន្តរាយធម្មជាតិនៅលើពិភពលោកបានបង្កការខូចខាតជាទឹកប្រាក់ចំនួន ១៧០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅផងដែរ៕