យោងតាមរបាយការណ៍ឧក្រិដ្ឋកម្មសត្វព្រៃពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងជនល្មើស (UNODC) វិសាលភាព និងទំហំនៃឧក្រិដ្ឋកម្មសត្វព្រៃនៅមានកម្រិតធំណាស់។ ជាក់ស្តែង ក្នុងដំណាក់កាលឆ្នាំ ២០១៥-២០២១ សកម្មភាពជួញដូរខុសច្បាប់នៅក្នុងប្រទេស និងតំបន់ដែនដីចំនួន ១៦២ បានប៉ះពាល់ដល់ប្រភេទរុក្ខជាតិ និងសត្វប្រមាណ ៤.០០០ ប្រភេទ។ ក្នុងនោះ ប្រហែល ៣.២០០ប្រភេទ ស្ថិតក្នុងអនុសញ្ញាអន្តរជាតិស្តីពីការជួញដូរសត្វព្រៃនិងរុក្ខជាតិដែលមានហានិភ័យនៃការផុតពូជ។ ចំណុចភ្លឺដ៏កម្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃគឺការបរបាញ់ ដោយចំនួននៃការរឹបអូសភ្លុកដំរី និងស្នែងរមាសបានថយចុះក្នុងទសវត្សរ៍កន្លងទៅ ៕