អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN) |
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា៖ យើងកំពុងស្ថិតក្នុងស្ថានភាពវិបត្តិបំណុល។ កិច្ចប្រជុំថ្ងៃនេះ គឺជាការអំពាវនាវឱ្យមានសកម្មភាពបន្ទាន់មួយ។ យោងទៅតាម លោក Antonio Guterres បានឲ្យដឹងថាពិភពលោកត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីគាំទ្ររដ្ឋាភិបាលនៃបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ក្នុងការទទួលបានសាច់ប្រាក់និងកាត់បន្ថយអំរែកបំណុលសម្រាប់ប្រទេសទាំងនេះ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បានលើកឡើងពីភាពខុសគ្នាយ៉ាងខ្លាំងក្លាក្នុងការអនុវត្តការចាក់វ៉ាក់សាំងការពារបង្ការជំងឺកូវីដ ១៩ រវាងប្រទេសអ្នកមាននិងប្រទេសក្រីក្រ។ លោកក៏បានព្រមានផងដែរថា បណ្តាប្រទេសក្រីក្របំផុតកំពុងប្រឈមមុខនឹងការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងយឺតយ៉ាវ ធ្វើឲ្យរាំងស្ទះដល់ការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញផងដែរ៕