លោកស្រី Ghada Fathi Waly ត្រូវបានតែងតាំងជានាយិកាប្រតិបត្តិនៃស្ថាប័នទទួលបន្ទុកការប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម នៃអ.ស.ប (UNODC) (រូបថត៖ thenational.ae) |
លោកស្រី Waly ធ្លាប់បានធ្វើជារដ្ឋមន្រ្តីក្រសួងសាមគ្គីភាពសង្គមនៅក្នុងរដ្ឋាភិបាលអេហ្ស៊ីប ចាប់តាំងពីឆ្នាំ ២០១៤ ហើយបានធ្វើការយូរឆ្នាំនៅក្នុងស្ថាប័ននានានៃអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត។ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ចក្នុងរដ្ឋាភិបាលអេហ្ស៊ីបចាប់តាំងពីឆ្នាំ ២០១៤ លោកស្រី Waly បានកសាងយុទ្ធសាស្ត្រស្តីពីការប្រឆាំងគ្រឿងញៀន ព្រមទាំងដឹកនាំយុទ្ធនាការលើកកម្ពស់ការយល់ដឹងនិងកាប្រឆាំងគ្រឿងញៀនសម្រាប់យុវជនវ័យក្មេង និងលើកឡើងនូវកម្មវិធីនីតិសម្បទានិងសមាហរណកម្មសង្គមឡើងវិញសំរាប់ជនញៀនគ្រឿងញៀនផងដែរ៕