អង្គការសាសនាចូលរួមយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ជំងឺ Covid-19

Chia sẻ
(VOVWORLD) - គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម  ទើបបានផ្ញើរសារលិខិតនាព្រឹកថ្ងៃទី៣ ខែមិនា  ជូនដល់មេដឹកនាំអង្គការសាសនាស្តីពីការបន្តចូលរួមបង្ការ និងទប់ស្កាត់ជំងឺផ្លូវដង្ហើមស្រួចស្រាវ Covid-19។ 
អង្គការសាសនាចូលរួមយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ជំងឺ Covid-19 - ảnh 1 ព្រះតេជគុណ Thích Minh Quang  បានជូនម៉ាស់ភ្ញៀវទេសចរដែលមកទស្សនាវត្ត Bai Dinh  (រូបថត៖ VOV5)

ខ្លឹមសារ ដែលបានបញ្ជាក់ក្នុងសារលិខិតថា៖ នាពេលកន្លងទៅ បណ្តាអង្គការសាសនានៅវៀតណាម បានធ្វើសកម្មភាពយ៉ាងសកម្ម ចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ ដែលបណ្តាលមកពីមេរោគថ្មី វីរុសកូរ៉ូណា ដែលបានរួមចំណែកដ៏សំខាន់ជាមួយប្រទេសជាតិទាំងមូល  សម្រាប់ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ  គណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម បានស្នើសុំស្ថាប័នសាសនានិងអង្គការសាសនានានា បន្តសម្របសម្រួលជាមួយភ្នាក់ងារ មន្ទីរ រណសិរ្សមាតុភូមិនិងអង្គការមហាជន ដើម្បីជំរុញសកម្មភាពចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19៕

ប្រតិកម្មទៅវិញ