អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ AP) |
អគ្គនាយកអង្គការសុខភាព ពិភព លោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី ១២ ខែមេសាបានព្រមានថា ជំងឺរាតត្បាតកូវីដ ១៩ នឹងឆ្លងរាលដាលយ៉ាងយូរអង្វែងទៀត ខណៈពេលដែល នៅតាមប្រទេសជាច្រើននោះ រដ្ឋអំណាច និងប្រជាជនកាន់តែអត្ថនោម័ត ដោយធូរលង់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ស្តីពីជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុងហ្សឺណែវប្រទេសស្វីសនោះ លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា ភាពចលាចលក្នុងគោលនយោបាយរបស់បណ្ដារដ្ឋាភិបាលក៏ដូចជា ភាពធូរលង់របស់ប្រជាជននៅតាមប្រទេសនានាកំពុងបណ្ដាលឲ្យជំងឺកូវីដ ១៩ ផ្ទុះឡើងយ៉ាងខ្លាំងក្លាឡើងវិញនៅតាមតំបន់ជាច្រើននៅលើពិភពលោក។ លោកបានអះអាងថា៖ “នៅខែមករានិងខែកុម្ភៈឆ្នាំនេះនៅលើពិភពលោក ករណីឆ្លងជំងឺកូវីដ ១៩ បានថយចុះក្នុងរយៈពេល ៦ សប្តាហ៍ជាប់ៗគ្នា។ ប៉ុន្តែ ឥឡូវនេះ ករណីឆ្លងជំងឺបានកើនឡើងក្នុងរយៈពេល ៧ សប្តាហ៍ ហើយចំនួនអ្នកស្លាប់ក៏បន្តកើនឡើងក្នុងរយៈពេល ៤ សប្តាហ៍ជាប់ៗគ្នាផងដែរ។ប្រទេសជាច្រើននៅអាស៊ី និងមជ្ឈឹមបូព៌ាកំពុងរកឃើញករណីឆ្លងជំងឺកើនឡើងយ៉ាងឆាប់រហ័ស។ ប្រការទាំងនេះបានកើតមានឡើង បើទោះបីនាបច្ចុប្បន្ននេះ មានវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង ៧៨០ លានដូសត្រូវបានចាក់លើមនុស្សនៅទូទាំងពិភពលោកក៏ដោយ”៕