អង្គការសុខភាពពិភពលោកព្រមានអំពីគ្រោះអាសន្នឆ្លងរាលដាលជំងឺ ដោយ​ការឆ្លងជាសមូហភាពនៅកូរ៉េខាងត្បូង

Chia sẻ
(VOVWORLD) - យោងតាមការស្រាវជ្រាវដំបូងបានបង្ហាញថាមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលមានអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2 ហើយមនុស្សស្ទើរតែទាំងអស់នៅលើពិភពលោកអាចឆ្លងជំងឺយ៉ាងងាយស្រួល។
អង្គការសុខភាពពិភពលោកព្រមានអំពីគ្រោះអាសន្នឆ្លងរាលដាលជំងឺ ដោយ​ការឆ្លងជាសមូហភាពនៅកូរ៉េខាងត្បូង - ảnh 1 ពាក់ម៉ាស់ប្រឆាំងនឹងជំងឺ Covid-19   (រូបថត៖Todayonline)

អគ្គនាយករងអង្គការសុខភាពពិភព លោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថាការឆ្លងជំងឺជាសមូហភាពថ្មីនៅកូរ៉េខាងត្បូងអាចនឹងផ្ទុះជំងឺរាតត្បាត ដោយទ្រង់ទ្រាយធំជាង។ លោក Tedros បានព្រមានថាកូរ៉េខាងត្បូងចាំបាច់ត្រូវបន្តរកឃើញអ្នកឆ្លងថ្មី ហើយធ្វើចក្តាឡីស័កចំពោះពួកគេ។

លោក Tedros Adhanom Ghebreyesus បានឲ្យដឹងបន្ថែមទៀតថា យោងតាមការស្រាវជ្រាវដំបូងបានបង្ហាញថាមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលមានអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2 ហើយមនុស្សស្ទើរតែទាំងអស់នៅលើពិភពលោកអាចឆ្លងជំងឺយ៉ាងងាយស្រួល។ ដូច្នេះគោលការណ៍ពាក់ព័ន្ធនឹងការរកឃើញអ្នកឆ្លងជំងឺ ការធ្វើចក្តាឡីស័កចំពោះអ្នកឆ្លងជំងឺត្រូវបានអនុវត្តន៍ជាបន្តទៀត៕

ប្រតិកម្មទៅវិញ