នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការរីករាលដាលនៃជំងឺ Covid-19 នារសៀលថ្ងៃទី ២៩ ខែមិថុនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ជាមួយនឹងការដែលប្រទេសជាច្រើននៅលើពិភពលោក ដកបំរាមចេញការបិទប្រទេស រួមជាមួយចិត្តគំនិតធ្វេសប្រហែសរបស់ប្រជាជននោះ ជំងឺរាតត្បាត Covid-19 កំពុងមានលក្ខណៈអំណោយផលដើម្បីផ្ទុះឡើងយ៉ាងខ្លាំង និងកាន់តែមានភាពអាក្រក់ជាងដំណាក់កាលដើមដំបូងនៃជំងឺរាតត្បាតសកលដ៏កាចសាហាវនេះថែមទៀត៕